ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអធិការប៉ូលិសខណ្ឌឫស្សីកែវ ចុះសាកសួរសុខទុក្ខ និងផ្ដល់អំណោយ ដល់អតីតយុទ្ធជនចំនួន១៦គ្រួសារ

94


ភ្នំពេញៈនៅរសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨នេះ សមាគមន៍អតីតយុទ្ធជនខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ និងជាប្រធានសមាគមន៍អតីតយុទ្ធជនខណ្ឌឫស្សីកែវ ដែលអមដំណើរដោយអធីការរង គឺលោកស្រីប្រធានការិយាល័យអតីតយុទ្ធជនខណ្ឌ និងអស់លោកតំណាងអោយ យុទ្ធភូមិភាគពិសេសប្រចាំខណ្ឌឫស្សីកែវ នឹងនាយប៉ុស្ដិ៍រដ្ឋបាលទាំង៧ បានចុៈសាកសួរសុខទុក្ខនិងឧបត្ថម្ភផ្ដល់ អំណោយទៅដល់ក្រុមគ្រួសារអតីតយុទ្ធជន ប្រមាណ១៦គ្រួសារ។ ក្នុងនោៈដែរលោកអធិការ ក៏បានឧបត្ថម្ភនូវថវិកានិងគ្រឿងឧបភោគ បរិភោគដល់គ្រួសារអតីតយុទ្ធជន ទាំង១៦គ្រួសារនោះ រួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ថវិកា និង សម្ភារៈប្រើប្រាស់ជាច្រើនមុខថែមទៀតផងដែរ ជូនពួកគាត់ដែលកំពុងខ្វះខាតផ្នែកជីវភាពបនរចាំថ្ងៃនេះ។
ក្នុងពេលចុះសាកសួរសុខទុក្ខនិងជួយឧបត្ថម្ភដូច បានរៀបរាប់ខាងលើនោះលោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានមានមតិលើកឡើង ដើម្បីផ្ដល់កម្លាំងចិត្តទៅដល់បងប្អូន អតីតយុទ្ឌជនអោយខិតខំមើលថែទាំសុខភាព អោយបានល្អប្រសើរផងដែរ។លោកអធិការបន្តទៀតថា ថ្វីបិទអំណោយដែលផ្ដល់ជូន នៅពេលនេះមានបរិមាណមិន សូវច្រើនក្ដីតែយើងអាចដោះស្រាយរាល់ការលំបាក នៅចំពោះមុខនេះបានខ្លះៗផងដែរ ហើយក្នុងនាមថ្នាក់ដឹកនាំអធិការប៉ូលិសខណ្ឌឫស្សីកែវ តែងតែមានការគិតគូរដល់កូនចៅក្រោមឱវាទ និងបងប្អូនអតីតយុទ្ធជនខណ្ឌជានិច្ ចនៅពេលជួបការលំបាកអ្វីផ្សេងៗនោះ តួរយ៉ាងដូចនៅថ្ងៃនេះជាដើមដោយមិនទុក អោយបងប្អូនអតីតយុទ្ធជនខណ្ឌទាំងអស់ រស់នៅក្នុងភាពឯកោឡើយពោលគឺទៅយឺត ប្រសើរជាងមិនទៅហើយបានតិចតូច ប្រសើរជាងអត់នេះ គឺជាវប្បធម៌នៃការចែករំលែកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង