ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយសង់ស៊ីស ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក និងមានជំងឺជាប់ខ្លួន

154


ភ្នំពេញ៖ ស្ថានភាពរបស់នាយសង់ស៊ីស ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយដោយអតីតតារាកំប្លែងជើងចាស់រូប គឺមានជំងឺប្រចាំកាយ វ័យក៏កាន់តែចាស់ រឺឯជីវភាពក៏កាន់តែលំបាក់ ព្រោះតែចំណាយថវិកាច្រើនដើម្បីព្យាបាល។

ក្នុងព្រះតេជគុណ Sros Sron បានសរសេរក្នុងផេកហ្វេសប៊ុកថា “ធ្លាប់តែសម្ដែងឲ្យបងប្អូនខ្មែរសើច សប្បាយ តែពេលនេះ សម្ដែងមិនកើតទៀតទេ ព្រោះខ្លួនមានវ័យចំណាស់ខ្លាំងហើយ! ហើយណាមួយមានជំងឺជាប់ខ្លួន ធ្វើទុក្ខខ្លាំងទៀតផង ជីវិភាពពេលនេះឈឺផង ក្រលំបាកផង។ គាត់ដើរដល់ផ្លូវទាល់ហើយ។ ទប់ទឹកភ្នែកមិនបានទេ ពេលអាត្មាបានឃើញរូបមួយសន្លឹកនេះ ហើយបានឮពីភាពលំបាករបស់គាត់។ នេះហើយជីវិតអ្នកសិល្បៈ អាចឲ្យគេសើចសប្បាយរីករាយបាន តែពេលនេះខ្លួនឯង​ សូម្បីរកស្នាមញញិមបន្ដិចក៏មិនបានផង។ អ្នកដែលមានទេពកោសល្យខាងសិល្បៈ យូរមកហើយដែរធ្លាប់ បម្រើវប្បធម៌សិល្បៈរបស់ខ្មែរ រក្សាទម្រង់សិល្បៈវប្បធម៌ទី៧របស់ខ្មែរ។ គួរណាស់ទទួលបានការយកចិត្ដទុកដាក់ ព្រោះជាអ្នកលះបង់ដើម្បីសិល្បៈ និងជារៀមច្បងចាស់ទុំក្នុងសិល្បៈ មិនគួរណា បណ្ដែតបណ្ដោយឲ្យធ្លាក់ខ្លួនដល់បែបនេះទេ។ ធ្លាប់តែសម្ដែងឲ្យអ្នកទស្សនាគ្រប់ស្រទាប់វណ្ណៈ បានកម្សាន្ដប្រាសចាកទុក្ខ ប៉ុន្ដែពេលនេះ គាត់មានទុក្ខវិញហើយ មិនគួរមើលរំលងគាត់ទេ។ អាត្មាភាពសុំអំពាវនាវដល់ញោម នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន សូមញោមមេត្ដា អនុគ្រោះជូនជាថវិកាដល់គាត់ ដើម្បីបានព្យាបាលជំងឺគាត់ផង។ សូមចែករំលែកឲ្យបានដល់គាត់ ឬក្រុមការងាររបស់គាត់ក៏បានដែរ។
អាត្មាភាពជឿជាក់ថា មិនខ្វះអ្នកដែលមានចិត្ដសប្បុរសទេ។ គ្រាន់តែគាត់មិនទាន់ដឹង”។

ចំណែកកញ្ញា សុន ស្រីពេជ្រ ជាកូនស្រីជាទីស្រឡាញ់របស់គាត់ បានបង្ហោះសារមួយ ដោយបានសរសេរលើផេកហ្វេសប៊ុកថា “ពុកខ្ញុំស្គមណាស់ ប្អូនផ្ញើរូបម្សិលមិញ ឲ្យមើលប្រាប់ថា គាត់រាល់ថ្ងៃដើរបេះតែស្លឹកបាស់ និងផ្ទីស្ងោ ពិសាសឹងរាល់ថ្ងៃ ពេលខ្លះគ្មានទាំងសាច់ពិសាផង ទឹកភ្នែកកូនហូរ ឥតឈប់ ពេលឃើញរូបហ្នឹង”។

បញ្ជាក់ក្រោយពិបានមហាជនឃើញសារនេះ ហើយពិតជាមានអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្ត អាណិតដល់រូបគាត់យ៉ាងខ្លាំងផងដែរ កំពុងតែជួបស្ថានភាពបែបនេះ ក្នុងវ័យកាន់តែច្រើនត្រួវព្យាបាលជំងឺទាំងខ្លួនស្គម ហូបមិនសូវជាឆ្ងាញ់ទៀត៕

អត្ថបទដែលជាប់ទាក់ទង