ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើគ្រឿងចក្រកាយដីបឹងយ៉ាងអាណាធិបតេយ្យ ប្រជាពលរដ្ឋសំណូមពរអោយលុបប្រឡាយដែលជីកជាង៣គីឡូម៉ែត្រនេះវិញ ខណៈអាជ្ញាធរចុះហាមឃាត់

150

ខេត្តកណ្តាល៖ ពលរដ្ឌឃុំកំពង់ស្វាយនិងឃុំស្វាយប្រទាលបានសំណូមពរដល់អាជ្ញាធរធ្វើយ៉ាងណា បញ្ជាអោយលោកសុខរិទ្ឌី លុបប្រឡាយដែលជីកហើយជាង3000mនេះវិញ។
នៅរសៀលថ្ងៃទី២៤ មិថុនា ក្រោមការបញ្ជាពីលោកម៉ៅ ភិរុណអភិបាលខេត្តកណ្តាលលោកញឹមវណ្ណឌិនអភិបាលស្រុកស្អាងដឹកនាំកម្លាំងគណះបញ្ជាការឯកភាពស្រុកចុះឃាត់គ្រឿងចក្រមួយគ្រឿងដែលកំពុងទន្រ្ទានកាយហ៊ំពទ្ឌ័យកដីព្រៃលិចទឹកបឹងរដ្ឌនៅចណុចចុងព្រែកប្រាសាទប្រាំព្រំប្រទល់ស្រុកគៀនស្វាយនិងស្រុកស្អាង។
អាជ្ញាធរស្រុកបានអោយដឹងថាគ្រឿងចក្រនេះបានកាយហ៊ំពទ្ឌដីបឹងសម្បត្តិរបស់រដ្ឌយ៉ាងអណាធិបតេយ្យគ្មានច្បាប់ទម្លាប់ហើយសកម្មភាពនេះគេធ្វើបានជាង3000ម៉ែត្រទៅហើយ តាមការអោយដឹង គឺការទន្រ្ទានដីធ្លីនេះគឺឈ្មោះសុខរិទ្ឌីជាមន្រ្តីយោ តែងតែធ្វើការឈួសឆាយដីបឹងយ៉ាងគឃ្លើននាពេលកន្លងមក។
ទន្ទឹមនិងការចាប់គ្រឿងចក្រនេះប្រជាពលរដ្ឌរស់នៅឃុំកំពង់ស្វាយនិងឃុំស្វាយប្រទាលសុុសូមណូមពរយ៉ាងទទួចអោយអាជ្ញាធរ បញ្ជាទៅលោកសុខរិទ្ឌី លុបប្រឡាយដែលកាយហើយជាង3000mនេះអោយបានស្អាតដូចដើមវិញជាដាច់ខាតដើម្បីបញ្ចៀសផលប៉ះពាល់នៃការអាស្រ័យផលផ្សេងៗរបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង