ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយផ្នែករដ្ឋាបាលព្រៃឈើ បើករថយន្តទាំងស្រវឹង ក្រឡាប់រងរបួសធ្ងន់

331


ព្រះវិហារ៖ នាយផ្នែករដ្ឋាបាលព្រៃឈើ បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្តដោយខ្លួនឯង ។ អ្នកឃើញហេតុការណ៍ បាននិយាយថា ករណីនេះទំនងជាអ្នកបើករថយន្តស្រវឹងស្រាហើយ បានជាបើករថយន្តជ្រុលចង្កូតធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យក្រឡាប់។
ហេតុការណ៍នេះបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចំណុចអូររូង ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ខែធ្នូ២០១៨។ ជនរងគ្រោះឈ្មោះ គឹម ចេត្ថាវី ជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ទើបនឹងផ្លាស់ពីនាយផ្នែកឆែប បានបើករថយន្តម៉ាក Ford ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AJ – 7877 ។
លោក គឹម ចេត្ថាវី បើករថយន្តក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែង កើតហេតុខាងលើ ស្រាប់តែរថយន្តនោះ

រេចង្កូតប៉ើងធ្លាក់ផ្លូវ ជ្រុលចូលព្រៃក្រឡាប់តែម្តង បណ្ដាលឲ្យគ្រោះរបួសធ្ងន់ ហើយសន្លប់ស្ដូកស្ដឹង និងថែមទាំងមានក្លិនស្រា។ ក្រោយមក ជនរងគ្រោះ ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក១៦មករា ប៉ុន្តែ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យខេត្តព្រះវិហារ បានបញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង