ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថានបានបង្កើតតំបន់ការពារធម្មជាតិចំនួន ៥៤កន្លែងដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ

48


ភ្នំពេញ៖ លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានពង្រឹងការពារ និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន បានង្កើតបានជាតំបន់ការពារធម្មជាតិចំនួន ៥៤កន្លែង និងមានផ្ទៃដីទំហំជាង៧,២លានហិកតា។ ក្រសួងបរិស្ថាន មានមន្រ្តីឧទ្យានុរក្សជាង ១២០០នាក់ ដែលកំពុងធ្វើការពារ និងអភិរក្សធនធានធម្មជាតិ។

បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកក្រសួងបរិស្ថាន កាលពីថ្ងៃព្រហស្បិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំលើការពង្រឹងការងារគ្រប់គ្រង ធនធានធម្មជាតិនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់។ នៅក្នុងឱកាសនេះ លោកបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន បានពង្រឹងការពារ និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន បានង្កើតបានជាតំបន់ការពារធម្មជាតិចំនួន៥៤ កន្លែង និងមានផ្ទៃដីទំហំជាង៧,២លានហិកតា។ ក្រសួងបរិស្ថាន មានមន្រ្តីឧទ្យានុរក្សជាង១២០០នាក់ ដែលកំពុងធ្វើការពារ និងអភិរក្សធនធានធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំណត់ផែនការយុទ្ធសាស្រ្ត ពង្រឹងគ្រប់គ្រងលើវិស័យបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព ” នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង