២សប្តាហ៍ ដើមខែធ្នូ អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណីគ្រឿងញៀន ១៦លើក ឃាត់ខ្លួនជនសង្ស័យ ជាង ៧០នាក់
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជភ្នំពេញ នៅថ្ងៃទី១៥ខែធ្នូនេះ បានផ្សាយថា រយៈពេល ២សប្តាហ៍ ចាប់ពីដើមខែធ្នូមក អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន ជាច្រើនករណី មិនតិចជាង ១៦លើក ឃាត់ខ្លួនជនសង្ស័យបានប្រហែលជាង ៧៦នាក់ រួម និងក្រាមពណ៌សថ្លា ២០៥កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរបស់មូលដ្ឋានខណ្ឌទាំង១២ ចំណុះក្នុងបញ្ជាការដ្ឋានរាជធានីភ្នំពេញ។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលជនសង្ស័យប្រុសស្រី ២៤នាក់ រួម និងក្រាមពណ៍សថ្លា ១២កញ្ចប់(ប្រភេទម៉ាទឹកកក) បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ដែលពួកគេទាំងនោះ ត្រូវបាន កម្លាំងមូលដ្ឋានខណ្ឌដូនពេញ ,ខណ្ឌជ្រោយចង្វា រួមមានការសហការជាមួយការិយាល័យជំនាញស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៨ តែរំលងមិនទាន់បាន ២ថ្ងៃ ស្រួលបួលផង គឺកាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនិងកម្លាំងមូលដ្ឋានខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២៤នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់។
ជាក់ស្តែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជភ្នំពេញ បានបញ្ជូនជនសង្ស័យ ២២នាក់ រួម និងក្រាមពណ៍សថ្លា ៩៤កញ្ចប់(ប្រភេទម៉ាទឹកកក) ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ពួកគេទាំង ២២នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា ,ខណ្ឌដូនពេញ ,ខណ្ឌព្រែកព្នៅ រួមមានការសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះរួមមាន៖
១/ ឈ្មោះ លី ហ្វា ស៊ី ភេទប្រុស អាយុ ២១ឆ្នាំ ,២/ ឈ្មោះ លី ទែម ហៅយ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ៅង១៥:៣០នាទី នៅចំណុច ផ្លូវបេតុងមុខបុរីកម្ពុ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣/ ឈ្មោះ ណត និតសារ៉ា ភេទស្រី អាយុ ១៧ឆ្នាំ ,៤/ ឈ្មោះ ណយ វ៉ាន់ណេត ភេទប្រុស អាយុ ១៨ឆ្នាំ ,៥/ ឈ្មោះ បៀង ថុងលី ភេទប្រុស អាយុ ២១ឆ្នាំ ,៦/ ឈ្មោះ ពៅ សុជាហាយ ភេទប្រុស អាយុ ២១ឆ្នាំ ,៧/ ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ ,៨/ ឈ្មោះ ឆែម មិនា ភេទប្រុស អាយុ ២៨ឆ្នាំ ,៩/ ឈ្មោះ ខៀវ វណ្ណូ ភេទប្រុស អាយុ ៣៨ឆ្នាំ ,១០/ ឈ្មោះ សុខ សល់ ភេទប្រុស អាយុ ២៥ឆ្នាំ ,១១/ ឈ្មោះ ផៃ ផារ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ
១២/ ឈ្មោះ សារី សារ៉ាយ ភេទប្រុស អាយុ ១៩ឆ្នាំ ,១៣/ ឈ្មោះ ចាន់ ផលិត ភេទប្រុស អាយុ ៣៤ឆ្នាំ ,១៤/ ឈ្មោះ ស៊ីន សាយ័ន ភេទប្រុស អាយុ ៣៧ឆ្នាំ ,១៥/ ឈ្មោះ វ៉ន ញឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ,១៦/ ឈ្មោះ ប្រាក់ ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ ,១៧/ ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ ,១៨/ ឈ្មោះ បូ សាលី ភេទប្រុស អាយុ ២០ឆ្នាំ ,១៩/ ឈ្មោះ ពៅ សុវត្ថិ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០:៣០នាទី និងម៉ោង១៥:៣០នាទី នៅចំណុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២០/ ឈ្មោះ ថៃ សុខគ័ង ភេទប្រុស អាយុ ២៣ឆ្នាំ ,២១/ ឈ្មោះ ហេង ចេង ភេទប្រុស អាយុ ២៧ឆ្នាំ ,២២/ ឈ្មោះ ស្វាយ កែវរតនៈ ភេទប្រុស អាយុ ២៧ឆ្នាំ ,២៣/ ឈ្មោះ ហួរ សាំងហៃ ភេទប្រុស អាយុ ៣៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០:២០នាទី នៅចំណុច ភូមិខ្ទរ សង្កាតព្រែកលៀប និងបន្ទប់ជួល០២ផ្សេងគ្នា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
២៤/ ឈ្មោះ ម៉ិក កុសល់ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០:៣០នាទី នៅចំណុច ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោមវិធានការជំនាញ នៃការសួរចម្លើយរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ២៤នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ករណីគ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនទាំងអស់ក៏ជារបស់ពួកគេផងដែរ ទើបសមត្ថកិច្ចអាវុធហត្ថ បានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕