រថយន្តក្រុមហ៊ុន ឡារីតា ដឹកអ្នកដំណើរ បើកបុកឆ្កែ បណ្តាលឲ្យក្រឡាប់ រងរបួស ធ្ងន់ស្រាល ៧នាក់
កំពង់ធំ៖ ពិតជាសំណាងមែន ដែលមិនមានអ្នកបាត់បង់ជីវិត ក្នុងឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរ រថយន្តក្រុមហ៊ុន ឡារីតា ដឹកអ្នកដំណើរ អ្នកបើកបរមិនប្រយ័ត្ន បើកបុកឆ្កែ បណ្តាលឲ្យក្រឡាប់ រងរបួសអ្នកដំណើរធ្ងន់ស្រាល ៧នាក់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។
ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៦:៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ្វត របស់ក្រុមហ៊ុនឡារីតា ដឹកអ្នកដំណើរ ផ្ទុកដោយអ្នកដំណើរចំនួន ១៥នាក់ បានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលអោយអ្នកដំណើរ រងរបួសធ្ងន់ស្រាល ចំនួន៧នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ស្ថិតក្នុងភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ អ្នករងរបួស៧នាក់ ១-ឈ្មោះ សាក់.ណារី ភេទស្រី អាយុ៣០ឆ្នាំ នៅខេត្តសៀមរាប(របួសធ្ងន់)។ ២-ឈ្មោះ ជា.លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ នៅរាជធានីភ្នំពេញ (របួសធ្ងន់)។ ៣-ឈ្មោះ ជា.ហៀង ភេទប្រុស អាយុ៥៨ឆ្នាំ នៅរាជធានីភ្នំពេញ(របួសធ្ងន់)។ ៤-ឈ្មោះ ម៉ៃ.សត្ថា ភេទប្រុស អាយុ៤៨ឆ្នាំ នៅរាជធានីភ្នំពេញ(របួសធ្ងន់)។ ៥-ឈ្មោះ ឃិន.ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ នៅរាជធានីភ្នំពេញ(របួសស្រាល)។ ៦-ឈ្មោះ សម.សុីនន ភេទស្រី អាយុ៤៧ឆ្នាំ នៅរាជធានីភ្នំពេញ(របួសស្រាល) និង៧-ឈ្មោះ បូរី.ណា ភេទស្រី អាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញ(របួសស្រាល)។ មូលហេតុបឋម បង្កដោយអ្នកបើកបររថយន្តបើកបរ មានល្បឿនលឿន បានបុកសត្វឆ្កែ ហើយរេចង្កូតធ្លាក់ពីផ្លូវថ្នល់ ។ វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក៕