វិស្វករជប៉ុនសហការជាមួយវិស្វករកម្ពុជា បញ្ចប់ការជួសជុលប្តូរម៉ូទ័របូមទឹកថ្មីចំនួន ៥គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ក្រោយប្រើប្រាស់ បូមទឹកអស់ពេល ១៣ឆ្នាំ
ភ្នំពេញ៖ វិស្វករជប៉ុនរបស់ក្រុមហ៊ុន Kubota សហការជាមួយវិស្វករកម្ពុជា បានបញ្ចប់ការជួសជុលប្តូរម៉ូទ័របូមទឹកថ្មីចំនួន ៥គ្រឿង ដោយប្រើរយៈពេល ៤៥ថ្ងៃ នៅស្ថានីយ៍បូមទឹកបឹងទំពុន ក្រោយពីម៉ូទ័រចាស់ប្រើប្រាស់ដំណើរការបូមទឹកអស់រយៈពេល ១៣ឆ្នាំកន្លងមក។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨នេះ វិស្វករជប៉ុនរបស់ក្រុមហ៊ុន Kubota សហការជាមួយវិស្វករកម្ពុជា បានបញ្ចប់ការជួសជុលប្តូរម៉ូទ័របូមទឹកថ្មីចំនួន ៥គ្រឿង ដោយប្រើរយៈពេល ៤៥ថ្ងៃ នៅស្ថានីយ៍បូមទឹកបឹងទំពុន ក្រោយពីម៉ូទ័រចាស់ប្រើប្រាស់ដំណើរការបូមទឹកអស់រយៈពេល ១៣ឆ្នាំកន្លងមក។
មន្ត្រីដដែរបានបញ្ជាក់ផងដែរថា ស្ថានីយ៍នេះ មានសមត្ថភាពបូមទឹក ១៥ម៉ែត្រគូបក្នុង១វិនាទី សម្រាប់ទទួលទឹកពីតំបន់ភូមិសាស្ត្រខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ៕





