ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នេរសមុទ្រកម្ពុជា នឹងបន្តជាប់ឈ្មោះ នៅក្នុងក្លឹបអន្តរជាតិជារៀងរហូត

113

កោះកុង:​​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដែលប្រព្រឹត្តទៅនៅក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ បានថ្លែងថា ថ្ងៃនេះ ខ្ញុំនិងភរិយាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យ សមុទ្រលើកទី៧ នៅខេត្តកោះកុង ដែលជាខេត្តបៃតងមានឆ្នេរស្អាត ទឹកសមុទ្រខៀវស្រងាត់ ដែលបានជាប់ជាសមាជិកក្លឹបឆ្នេរស្អាតពិភពលោកទៀតផង។ អ្វីដែលយើងសម្រេចបាននេះ គឺដោយសារមានការចូលរួមពីយើងទាំងអស់គ្នា។

ដូច្នេះ យើងត្រូវតែបន្តចូលរួមថែរក្សាព្រៃធម្មជាតិ និងព្រៃកោងកាង នៅតាមតំបន់ឆ្នេរអោយបានល្អ និងចូលរួមថែរក្សាការពារ បរិស្ថានអោយបានស្អាតល្អ។ ទន្ទឹមនឹងនេះដែរ គឺយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋឆ្លងកាត់តំបន់ឆ្នេរអោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញទេសចរណ៍ ទាំងក្នុងនិងក្រៅប្រទេស។ យើងសង្ឃឹមថា ឆ្នេរសមុទ្រកម្ពុជា នឹងបន្តជាប់ឈ្មោះនៅក្នុងក្លឹបអន្តរជាតិជារៀងរហូត។
សូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចចូលរួម ថែរក្សាការពារសុវត្ថិភាពភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយសូមចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សល្អ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខ។
ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅ ក្នុងពិធីបុណ្យសមុទ្រនារាត្រីយប់នេះ និងនៅថ្ងៃស្អែកជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង