អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន១១បន្ទប់ នៅសង្កាត់ផ្សារចាស់
ភ្នំពេញ៖ វេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅ ផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ មូលហេតុឆ្លងចរន្តអគ្គីសនី។ ឡានពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកអោយរលត់ទៅវិញ នៅម៉ោងជាង ៧យប់ នាថ្ងៃដដែល ។
អគ្គិភ័យនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១១បន្ទប់ ម្ចាស់ផ្ទះស្នាក់នៅចំនួន៥បន្ទប់ និង បន្ទប់ជួលចំនួន៦បន្ទប់ ខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង និង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន២៥គ្រឿង និងម៉ូតូទឹករបស់រដ្ឋបាលខណ្ឌដូនពេញចំនួន៣គ្រឿង ។