ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ សំបូរ សុភ័ណ្ឌ បានមេដាយមាស ប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក

155

បាងកក៖ អគ្គនាយកដ្ឋានកីឡា បានប្រកាសថា កីឡាករ សំបូរ សុភ័ណ្ឌ ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក ឆ្នាំ២០១៨ ។

នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បើយោងតាមហ្វេសប៊ុករបស់ “អគ្គនាយកដ្ឋានកីឡា” បានបង្ហោះសារ និងរូបប៉ុន្មានសន្លឹក ពិតជាមានក្តីរំភើបរីករាយជាខ្លាំងចំពោះកីឡាករកម្ពុជាមួយរូបដែលទើបទទួលបានមេដាយមាស។ ហ្វេសប៊ុកនេះបានបញ្ជាក់ថា៖ “សូមអបអរសាទរ ជូនដល់កីឡាករ សំបូរ សុភ័ណ្ឌ ដែលទទួលបានមេដាយមាសក្នុងការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក ឆ្នាំ២០១៨ ។”

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានប្រកាសផងដែរថា អបអរសាទរកីឡាករ សំបូរ សុភ័ណ្ឌ វិញ្ញាសារ Men Sports Physique Up to 170 cm – 102 ស្លាកលេខ 384 ទទួលបានមេដាយមាស ក្នុងវគ្គផ្តាច់ព្រ័ត្រហើយ ។

កម្ពុជា បាន​បញ្ជូន​កីឡាករ​ចំនួន ៥​រូប​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ ហើយ​ជា​លទ្ធផល​ដ៏​អស្ចារ្យ គឺ​កីឡាករ​ទាំង ៥​រូប សុទ្ធតែ​ជាប់​ជម្រើស ៥​នាក់​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​វិញ្ញាសា​ផ្សេង​គ្នា។ ទោះ​បែប​នេះ​ក្ដី ក្នុង​ចំណោម​នោះ ទើប​មាន​កីឡាករ សំបូរ សោភ័ណ ដែល​ធ្វើ​បាន​ល្អ ដណ្ដើម​បាន​មេដាយ​មាស ដោយ​ត្រូវ​គេ​បង្ហាញ​ទង់​ជាតិ និង​គោរព​ចម្រៀង​ជាតិ​ខ្មែរ​ផង​ដែរ។
កីឡាករ​ទាំង ៥​រូប រួមមាន ៖ ១-កីឡាករ សំបូរ នន់ វិញ្ញាសារ Men Bodybuilding Up To 80kg ២-កីឡាករ ត្រឹង ចាន់ វិញ្ញាសារ Men Sports Physique Up to 175 cm -100 ៣-កីឡាករ សំបូរ សុភ័ណ្ឌ វិញ្ញាសារ Men Sports Physique Up to 170 cm-102 ៤. កីឡាករ សំបូរ ណាន វិញ្ញាសារ Men Athletic Physique Up to 175 cm (+6 kg) ៥. កីឡាករ ណុំ សុបិន្ត វិញ្ញាសារ Men Athletic Physique Up To 167 cm (+4 kg) ស្លាកលេខ 271
គួរបញ្ជាក់ថា កម្មវិធីប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១០ និងសមាជប្រចាំឆ្នាំ២០១៨ នេះធ្វើ​ឡើង​នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ឆ្នាំ២០១៨ ដែលមានកីឡាករ កីឡាការិនី ចូលរួមប្រកួតចំនួន ៣៣៥ នាក់ មកពី ៥១ ប្រទេស មាន ៥១ វិញ្ញាសា និង​ចៅក្រម ៥១ នាក់។


កីឡាករ ត្រឹង ចាន់ វិញ្ញាសារ Men Sports Physique Up to 175 cm – 100 ស្លាកលេខ 387 ជាប់ចំណាត់ថ្នាក់លេខ៥ មិនទទួលបានមេដាយទេ ឆ្នាំក្រោយៗទៀត សង្ឃឹមថានឹងបានលទ្ធផលល្អជាងនេះ។


កីឡាករ សំបូរ នន់ ប្រកួតវិញ្ញាសារ Men Bodybuilding Up To 80kg ស្លាកលេខ 132 ទទួលបានចំណាត់ថ្នាក់លេខ៤ មិនទទួលបានមេដាយទេ៕

អត្ថបទដែលជាប់ទាក់ទង