ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបេីកបរត្រូវប្រុងប្រយ័ត្ន បុរសម្នាក់ រវល់លេីកទូរស័ព្ទ បុកថ្មពុះចែកផ្លូវ

70

ភ្នំពេញ : បុរសម្នាក់រវល់លេីទូរស័ព្ទពេលក្រុមគ្រួសារ​តេមកមិនបានមេីលផ្លូវរេចង្កូត​បុកទ្រូងផ្លូវពុះចែកផ្លូវបណ្ដាលរថយន្ត​ជាប់ក្បាលព្រួញរថយន្តផ្ទុះធុងទឹកបេីក​​ ទៅមុខលេងរួចហេតុការនេះ កាលវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៨នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចក្រសួងមហាផ្ទៃដែលឈរប្រចាំការនៅប៉ុស្តិ៍យាម ​ខាងមុខបានអោយដឹងថាមុនកេីតហេតុ មានបុរសបេីករថយន្តម៉ាកសាំងយ៉ុង ពណ៌សពាក់ស្លាកលេខភ្នំពេញ១AN- ៦៤១០ទេីបមកពីហូបការហេីយបេីកបរ ក្នុងទិសដៅពីជេីងមកត្បូង ទៅបុកក្បាលព្រួញពុះចែកផ្លូវពេញទំហឹង បណ្ដាលរថយន្តខូចខាតផ្នែកខាងមុខ ផ្ទុះធុងទឹករថយន្តធ្លាយទឹកចេញ មកក្រៅបេីកបរទៅមុខលេងរួចហេីយ ក៏បានសួរនាំបុរសអ្នកបេីកបររថយន្ត មូលហេតុដោយសារតែរវល់លេីកទូរស័ព្ទ ក្រុមគ្រួសារតេមក ទេីបមិនបានមេីលផ្លូវបណ្ដាលបុកក្បាលព្រួញ ពុះចែកផ្លូវបែបនេះក្រោយមក ក៏សមត្ថផ្នែកវាស់វែង ខណ្ឌចំការមនចុះមកវាស់វែង ។
សមត្ថកិច្ចនគរបាលវាស់វែងខណ្ឌបានប្រាប់ថា បុរសអ្នកបេីកបររថយន្តឈ្មោះ សុឹម សុក:វិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំធ្វេីការឃាត់ខ្លួន បេីកបរបុកទ្រូងពុះចែកផ្លូវ បណ្ដាលក្បាលព្រួញវៀចបន្តិច តែខូចខាតរថយន្តផ្នែកខាងមុខ ហេីយសាកសួរបុរសបេីកបរបង្កគាត់ថា បេីករថយន្តតែម្នាក់ឯងទេ ទេីបនិងចេញពីហូបការរួច ចេញមកវិញបេីករថយន្តគោលបំណង ត្រឡប់ទៅស្រុកវិញ ហេីយរវល់លេីទូរស័ព្ទទៅបុក ទ្រូងផ្លូវមិនមែនស្រវឹងទេ គ្រាន់តែផឹកស្រាបៀរខ្លះដែរ តែតិចតួចអាចបេីកបរបាន ។

អត្ថបទដែលជាប់ទាក់ទង