ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកខ្លាំង១៦រូបដែលឈ្នះនៅជុំទី១រង់ចាំតស៊ូនៅជុំទី២

98

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementបានបញ្ចប់វគ្គជម្រុះជុំទី១ហើយដោយ
រកបានអ្នកប្រដាល់ជើងខ្លាំង១៦រូបដែល បានប្រកួតឈ្នះក្នុងវគ្គជម្រុះជុំទី១ដែលមានអ្នកប្រដាល់៣២រូបចូលរួម ។

​ក្នុងការប្រកួតជម្រុះចុងក្រោយនោះអ្នកប្រដាល់ជ័យ ប៊ុនសង់ក្លិបគីសែមានរិទ្ធបានយកឈ្នះអ្នកប្រដាល់ឈ្មោះលីន វិបុលក្លិបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ ។
​ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះមានលក្ខណៈតឹងតែងខ្លាំគ្រាន់បើ ។ពួកគេចាប់ផ្ដើមវាយសម្រុកលើ
គ្នាទៅវិញទៅមកដោយគ្មានសំចៃកម្លាំងឡើយ ។ទោះជាយ៉ាងនេះក៏ដោយក៏ការវ៉ៃចេញរបស់ប៊ុនសង់មានប្រសិទ្ធិភាពជាង ។

​បន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះជ័យ ប៊ុនសង់បានទទួលជ័៏យជំនះលើលីន វិបុលដោយពិន្ទុ ។ប៊ុនសង់ត្រៀមខ្លួនដើម្បីប្រកួតជម្រុះជុំទី២បន្តទៀត ឯ វិបុលខ្ទាតចេញពីការប្រកួតត្រឹមនេះ ។
​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់យ៉ន ពិសីក្លិបសាលវ័ន្ដកីឡាប្រកួតឈ្នះអ្នកប្រដាល់អាន ទាវក្លិបយុវវាលស្បូវដោយពិន្ទុ ។
​អាជ្ញាកណ្ដាលទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យពិសីឈ្នះអាន ទាវទាំងអស់គ្នាគឺពិសីឈ្នះអាន ទាវ៥ទល់០តែម្ដង។ អាន ទាវខ្ទាតចេញពីការប្រកួតត្រឹមជុំទី១នេះចំពោះយ៉ន ពិសីត្រៀមខ្លួនដើម្បីប្រកួតបន្តនៅជុំទី២ទៀត ។
​ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបឆ្មាសសែនសុខប្រកួតឈ្នះអ្នកប្រដាល់ថៃពេជ្រ វីឈាន(Pich Vichhean)នៅទឹកទី២ ។
​ការប្រកួតក្រៅពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិវិញនោះណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងប្រកួត
ចាញ់អ្នកប្រដាល់សុខ សុវណ្ណសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង