ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនទីទ័លក្រចំនួន៨៥៣គ្រួសារបានទទួលអំណោយ

68

ភ្នំពេញះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោក ឡុង ង៉ែត អភិបាលរងខណ្ឌ និងជា ប្រធាន ស.ស.យ.ក ខណ្ឌមានជ័យ បានអញ្ជើញ ចូលរួមកម្មវិធីចែកអំណោយ សប្បុរសធម៌ របស់អង្គការមូលនិធិពុទ្ធសាសនា ឆឺជី ជូនប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅក្នុងសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ សរុប ចំនួន៨៥៣គ្រួសារ នៅសាលាខណ្ឌមានជ័យ ។ដោយប្រជាពលរដ្ឋ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ០២បាវ និងភួយ០១។ ក្នុងឱកាសនេះ ក្រុមការងារ ស.ស.យ.ក សង្កាត់ទាំង៧ និង ស.ស.យ.ក ខណ្ឌមានជ័យ បានជួយសម្រួលប្រជាពលរដ្ឋដែលមកទទួលអំណោយ ដោយជួយលើកអង្ករ និងដឹកអង្ករជូនដល់ពួកគាត់ ពេលវិលត្រឡប់ទៅលំនៅស្ថានវិញរៀងៗខ្លួន។
ក្នងនោះលោកឡុុង ង៉ែតអភិបាលរងខណ្ឌមានជ័យ បានអោយដឹងដែរថាជានិច្ច កាលអាជ្ញាធរខណ្ឌមានជ័យតែងតែស្វះស្វែង រកជំនួយឧបត្ថម្ភឬស្បៀងអាហារ និងសម្ភារះផ្សេងៗពីដៃគូរនានា ដើម្បីយកអំណោយមកចែកជូន ដល់ដៃបងប្អូនប្រជាជនដែលមាន ជីវភាពខ្វះខាតនេះគឺជាវប្បធម៌ នៃការគិតគូពីណាក់អាជ្ញាធរខណ្ឌមានជ័យ ទៅដល់បងប្អូនប្រជាជនទីទ័លក្រ ដោយមិនទុកអោយបងប្អូនរស់ នៅក្នុងភាពឯកោឡើយតួរយ៉ាងដូចជាការផ្ដល់អំណោយនៅពេលនេះជាដើម៕

អត្ថបទដែលជាប់ទាក់ទង