ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សសាលា២នាក់​ ​ឆក់​កាបូប​ស្ត្រីជន​បរទេស​ ត្រូវនគរបាលចាប់ខ្លួនទាំងកណ្តាលអធ្រាត្រ

41


​ភ្នំពេញ​ ៖​ សិស្សសាលា២នាក់​ បានបង្កើតមុខរបរថ្មីទាំងវ័យក្មេង គឺជិះម៉ូតូឆក់កាបូបតាមផ្លូវសាធារណៈ។ ជាមួយនឹងករណីនេះ ជនសង្ស័យ​២​នាក់​ ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ពីស្ត្រីជន​បរទេស​ម្នាក់ បាន​សម្រេច​ តែ​រត់គេច​ខ្លួនមិនរួច ហើយត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​ កំពុង​ល្បាត​ក៏​បាន​ដេញ​ឃាត់​បាន​ភ្លាមៗ​ ទាំងកណ្ដាល​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០១៨ ​នៅ​ចំណុច​ផ្លូវ​៣០២ ​កែង​ផ្លូវ​៥១​ ស្ថិត​នៅ​ភូមិ​៧​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ បានឲ្យដឹងថា ជនសង្ស័យ​ទី​១​ ឈ្មោះ​ ឈ​ន​ សាយ​សុ​គី​ អាណា​ន់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​សិស្ស​ ស្នាក់​នៅផ្ទះ​លេខ​៩១E​ ផ្លូ​២៧១​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ (​អ្នកបើកបរ​ម៉ូតូ​)​។​ ​ជនសង្ស័យ​ទី​២​ ឈ្មោះ​ នៅ​ រតនៈ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​សិស្ស​ ស្នាក់​នៅផ្ទះ​លេខ​១៨៦​ ផ្លូវ​លេខ​៣១​បេ​តេ​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ​ ។​ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ NIAMH​ ELIZABTH​ ជន​ជនជាតិ​អាយ​ឡែ​ន​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ទេសចរណ៍​ ស្នាក់​នៅផ្ទះ​លេខ​២៦​ ផ្លូវ​៣០២​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ ក្នុង​កាបូបស្ពាយ​ព​ណ៌​ខ្មៅ ​ក្នុង​នោះ ​មាន​លុយ​២៤​ដុល្លារ ​និង​លុយ​ខ្មែរ​២០០០​រៀល​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យដឹង​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​២​នាក់​ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ​សេ​១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១BE-៤៨៤១​ ទៅ​ពី​ខាងក្រោយ​ ក៏​បាន​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប ​ពី​ស្ត្រី​ជនបរទេស​ម្នាក់​ ដែល​កំពុង​ដើរ​តាម​ផ្លូវ​៥១​ មាន​គ្នា​៥​នាក់​ប្រុស​២​នាក់​ រួច​បម្រុង​ជិះ​គេចខ្លួន ​តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ​កំពុង​ល្បាត​ប្រទះ​ឃើញ​ បើក​ម៉ូតូ​ដេញ​ទៅ​ចាប់​បាន​នៅ​ផ្លូវ​ព្រះ​មុនី​វង្ស ​កែង​ផ្លូវ​៣១០ ​សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌចំការមន ​ចាប់​វាយ​ខ្នោះ​យក​មក​ស្នាក់​ការប៉ុស្តិ៍​បឹង​កេងកង​ទី​១​​។​​ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​ កសាង​សំណុំរឿង​ប​ញ្ជូន ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​
ចំណែក​កាបូបស្ពាយ​ពណ៌​ខ្មៅ​ ក្នុង​នោះ​មាន​លុយ​២៤​ដុល្លារ ​និង​លុយ​ខ្មែរ​២០០០​រៀល​ ត្រូវ​បាន​សមត្ថកិច្ច ​​ប្រគល់​ជូនឲ្យ​ជន​រង​គ្រោះ​វិញ ៕

អត្ថបទដែលជាប់ទាក់ទង