ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការJICaនឹងផ្តល់ជំនួយឥសំណងដើម្បីសាសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ជើងឯកលើផ្ទៃដី៣ហិកតាកន្លះ

143

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយឥតសំណងដើម្បីសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទំហំ៣ហិកតាកន្លះ នៅតំបន់ជើងឯក រាជធានីភ្នំពេញ ដើម្បីបំលែងទឹកកខ្វក់អោយមកជាទឹកស្អាត មុននឹងបង្ហូរចូលទៅក្នុងទន្លេ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។គម្រោងដែលនឹងធ្វើអោយប្រសើរឡើងលើផ្នែកបរិស្ថាននេះបានបង្ហាញអោយដឹងក្នុងកិច្ចពិភាក្សាការងាររវាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអង្គការ JICA តំណាងអោយរដ្ឋាភិបាលជប៉ុន កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងក្រោយកិច្ចប្រជុំពិភាក្សានេះថា ក្នុងកិច្ចប្រជុំនោះលោក បេអ៊ី អ៊ីតូ តំណាងប្រតិភូអង្គការ JICA ថ្លែងថា ការងារ ដែលខាងភាគីជប៉ុនត្រូវធ្វើ គឺមានគម្រោងមួយចំនួន ដែលនឹងត្រូវអនុវត្តសំរាប់ផែននៃការសាងសង់អាងប្រព្រឹត្តិកម្មនេះ ទី១គឺ ធ្វើការបណ្តុះបណ្តាល ពីបច្ចេកទេសដល់មន្រ្តីរាជការដែលទាក់ទងជាមួយ នឹងការគ្រប់គ្រងទឹកកខ្វក់ ដើម្បីបង្កើនសមត្ថភាពលើផ្នែកនេះ។លោក បេអ៊ី អ៊ីតូបានបន្តថា ខាងអង្គការ JICA និងជួយតាក់តែងច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗ ក្នុងការគ្រប់គ្រងទឹកកខ្វក់នេះ។លោក អ៊ីតូ លើកឡើងទៀតថា ចំពោះគម្រោងទៅ២គឺ វាជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅតំបន់ជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវការដីទំហំ៣ម៉ឺន៥ពាន់ម៉ែត្រការ៉េ ដែលអាចមានសមត្ថភាពក្នុងការចម្រោះទឹកកខ្វក់ ទៅជាទឹកស្អាត ដោយ១ថ្ងៃ បំលែងបានប្រមាណ៥ពាន់ម៉ែត្រគូប។ លោកបន្ថែមចំពោះបញ្ហានេះ អង្គការ JICA នឹងបញ្ជូនអ្នកជំនាញមកធ្វើការសិក្សាលម្អិតនៃគម្រោងអាងប្រព្រឹត្តិកម្មនេះ ដោយនឹងប្រើប្រាស់ពេលវេលានៃការសិក្សាចំនួន៤ឆ្នាំ។ចំពោះការសាងសង់អាងប្រព្រឹតិ្តកម្មទឹកកខ្វក់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពលើការគ្រប់គ្រងទឹកកខ្វក់ នៅរាជធានីភ្នំពេញអោយមានភាពប្រសើរឡើង។ លោកបញ្ជាក់ថា គម្រោងនេះ ខាងភាគីជប៉ុន គេនឹងចំណាយពេល៤ឆ្នាំដើម្បីអោយគម្រោងនេះចាប់ជាស្ថារព៕

អត្ថបទដែលជាប់ទាក់ទង