គិតត្រឹមថ្ងៃទី១៦ធ្នូកម្ពុជាដណ្តើមមេដាយ១០គ្រឿង ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន
ភ្នំពេញ៖ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យ អាស៊ានដែលកំពុង តែធ្វើនៅទីក្រុង Nay Pyitawប្រទេសមីយ៉ាន់ម៉ានោះ គិតត្រឹមថ្ងៃទី១៦ធ្នូក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយចំនួន១០គ្រឿងហើយ ។
ប្រភេទកីឡាវ៉ាូវីនាម វាយកូនឃ្លីលើតុ និងប៉េតង់កម្ពុជា នៅតែបង្ហាញពីភាពមានសក្ដានុពលខ្លាំងដដែល ។
នៅក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩នេះកម្ពុជាបញ្ជូនកីឡាចំនូន៦ប្រភេទទៅចូលរួមប្រកួតដែលក្នុងនោះមានអត្តពលកម្ម វាយសី ហែលទឹក វាយកូនឃ្លីលើតុ ប៉េតង់ និង វ៉ូវីណាម ។
ពេលនេះមាន៣ប្រភេទកីឡាហើយដែលដណ្ដើមបាន មេដាយហើយមេដាយជាបណ្ដោះអាសន្នកម្ពុជា ដណ្ដើមបាន១០គ្រឿងហើយ ។ប្រភេទកីឡាវ៉ូវីណាមដណ្ដើមបានមេដាយមាស២គ្រឿងមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ។
ប្រភេទកីឡាវាយកូនឃ្លីលើតុដណ្ដើមបានមេដាយប្រាក់មួយគ្រឿង លើវិញ្ញាសាឯកត្តជនបុរស ។ប្រភេទកីឡាប៉េតង់ដណ្ដើម បានមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ។ទោះជាយ៉ាងណាក៏ការប្រកួតនៅមិនទាន់បញ្ចប់នៅឡើយទេ ។