ឱសថសម្រកទម្ងន់ ECOSLIM ផ្សព្វផ្សាយ បោកប្រាស់ ភូតកុហកប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៌មាន ឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការទិញ និងប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះECOSLIM នេះជាបន្ទាន់ ពីគណនីឈ្មោះ Ecoslim Cambodia ពីព្រោះឱសថប្រភេទនេះ មិនបានត្រួតពិនិត្យគុណភាព និងគ្មានលេខបញ្ជិកា អនុញ្ញាតពីក្រសួងសុខាភិបាលឡើយ ហើយថែមទាំងយក ឈ្មោះក្រសួងសុខាភិបាល មកផ្សព្វផ្សាយបំផ្លើស ដើម្បីបោកប្រាស់ ភូតកុហកប្រជាពលរដ្ឋ។