ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃើញឱកាសល្អជនសង្ស័យបីនាក់ចូល គាស់ផ្ទះលួចសម្ភារតែសំណាងអាក្រក់ម្ចាស់ មកទាន់ចាប់បានម្នាក់២នាក់គេចបាត់

77


ភ្នំពេញៈ​ ប្រជាពលរដ្ឋព័ទ្ធចាប់បានជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក៣នាក់​ ខណៈពួកគេចូលធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋចូលលួច សម្ភារហើយម្ចាស់គេមកទាន់​ ។ ដោយហេតុការណ៍នេះបង្ក ការភ្ញាក់ផ្អើលការពីព្រឹកថ្ងៃទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ស្ថិតនៅតាមបណ្តោយ ផ្លូវទំនប់៧មករា​ ភូមិពាន​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បើតាមការរៀបរាប់របស់ស្ត្រីដែលជាម្ចាស់ផ្ទះបានអោយដឹងថា​ មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូទៅផ្សារដើម្បីទិញម្ហូបដោយ ចាក់សោរទ្វាផ្ទះចោល​ លុះពេលត្រឡប់មកវិញ ឃើញជនសង្ស័យ២នាក់ឈរយាម នៅខាងមុខផ្ទះគាត់​ ភ្លាមៗនោះគាត់ក៏ឆោឡោបង្ក អោយជនសង្ស័យ២នាក់រត់គេចខ្លួនបាត់​ ចំណែកជនសង្ស័យម្នាក់ទៀតដែល កំពុងសង្ងំកកាយលួចសម្ភារក្នុងផ្ទះ​ ត្រូវបានម្ចាស់ផ្ទះនឹងប្រជាពលរដ្ឋព័ទ្ធចាប់ បានប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិព្រៃស​ ។ ស្ត្រីខាងលើបន្តថាផ្ទះរបស់គាត់ មិនមែនលើកទី១មួយទេដែលត្រូវចោរគាស់យកសម្ភារ​ គឺ៣លើកទាំងនេះ​ ប៉ុន្តែសំណាងលើកនេះគាត់មកទាន់ក៏ចាប់បានជនសង្ស័យតែម្តងទៅ។

ក្រោយមានករណីនេះកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំង នគរបាលប៉ុស្តិរដ្ឋបាលព្រៃស បានចុះដល់ទីតាំងកើតហេតុនឹង បាននាំខ្លួនជនសង្ស័យនោះ ទៅការប៉ុស្តិរដ្ឋបាលដើម្បីធ្វើការសាកសួរ តាមចាប់បក្ខពួកពីរនាក់ទៀតយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង