ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងឯកអុកចត្រង្គ ដែលឈ្នះ ក្នុងពិធីបុណ្យសមុទ្រ នៅកោះកុង

100


​ភ្នំពេញ: ជើងខ្លាំងខាងកីឡាអុកចត្រង្គចំនួន២០រូប ដែលណាតគ្នា ប្រកួតក្នុងពិធីបុណ្យ ឯខេត្តកោះកុង ដែលទើប តែនឹងបញ្ចប់ទៅថ្មីៗនេះ បានរកឃើញអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ទាំង២០រូបនេះហើយ។

លោកគ្រួច ចន្ថារិទ្ធ ជាគ្រូអុកចត្រង្គ ប្រចាំសហព័ន្ធ និង ជាមន្ត្រីរៀបចំការប្រកួតផងនោះ បានឲ្យដឹងថាការប្រកួតបាន បញ្ចប់ហើយៗ អ្នកខ្លាំងចំនួន៤រូប ក៏បានរកឃើញដែរ ។

អ្នកដែលដណ្ដើមបាន ចំនាត់ថ្នាក់លេខ១ គឺកីឡាករជាស៊ីដេត ចំនាត់ថ្នាក់លេខ២ កីឡាករម៉េង សេរីសម្បត្តិ ចំណាត់ថ្នាក់លេខ៣ កីឡាកររៀម វាសនា និងចំណាត់ថ្នាក់លេខ៤ កីឡាករប៊ុន ប៊ូម៉ាលីកា ។

សូមបញ្ជាក់ថា កីឡាករទាំង២០រូបដែលចូលរួមប្រកួតនេះ សុទ្ធតែមានឈ្មោះក្នុងបញ្ជីអ្នកខ្លាំងរបស់សហព័ន្ធ ។

ការប្រកួតនេះចែកចេញជា៤ពូល ដែលមួយ ពូលៗមានកីឡាករ៥រូប។ ក្នុងពូលនីមួយៗ ត្រូវប្រកួតវិលជុំដើម្បី រកអ្នកខ្លាំង២រូប សម្រាប់ឡើង ទៅប្រកួតបន្តវគ្គ១ ភាគ៤ ផ្ដាច់ព្រ័ត្រ។កីឡាករ៤រូបដែល ឈ្នះនៅវគ្គ១ ភាគ៤ផ្ដាច់ព្រ័ត្រ ត្រូវឡើង ទៅលេងបន្តវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ។

អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវប្រជែងគ្នា ដណ្ដើមចំណាត់ថ្នាក់លេខ១ ឯអ្នកចំពោះអ្នកចាញ់ នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រក៏ ត្រូវប្រជែងគ្នា ដណ្ដើមមេដាយសំរិទ្ធដែរ ៕

អត្ថបទដែលជាប់ទាក់ទង