អភិបាលរាជធានី ចុះពិនិត្យទីតាំង ត្រៀមរៀបចំពីធីសម្ពោធ វិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ
ភ្នំពេញ៖ រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងមន្រ្តីជំនាញរដ្ឋបាល រាជធានីភ្នំពេញ ចុះពិនិត្យទីតាំងត្រៀមរៀបចំ ពីធីសម្ពោធ វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះនិងអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិនិត្យការរៀបចំតុបតែង ភ្លើងពណ៌ តាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ៕