ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេប៉ូប្រេងឥន្ធនៈឈូករ័ត្ន ខណ្ឌច្បារអំពៅ លក់មិនគ្រប់លីត្រ និងលើសតម្លៃកំណត់

121


ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសថា នៅថ្ងៃអង្គារ ទី ១៨ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយនិងដេប៉ូចែកចាយ ចំនួន ២ ដែលមានទីតាំង ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតាន របស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ របស់បណ្តាស្ថានីយនិងដេប៉ូ ទាំង ២ ផងដែរ។

ប្រភពដដែល បានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ៖ ស្ថានីយនិងដេប៉ូ TELA ឈូករ័ត្ន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលក់ប្រេង មិនមានអនុលោមភាពផែ្នក បរិមាណ មិនគ្រប់លីត្រ និងលក់តម្លៃលើសការកំណត់ ក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា ស្ថានីយនិងដេប៉ូ TELA ខាងលើ ដែលមន្ត្រីជំនាញរកឃើញមិនប្រក្រតីនោះ បានបិទអាជីវកម្ម ចែកចាយដោយខ្លួនឯងជាបណ្តោះអាសន្ន រហូតដល់មានការកែសម្រួលត្រឹមត្រូវឡើងវិញ ។

ដោយសារនេះ ជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវ ភាពមិនអនុលោមជាបន្ទាន់ ។ បើមិនអនុវត្តតាមការណែនាំ​ នៅពេលមន្រ្តីកាំកុងត្រូល រកឃើញកំហុសលើកទី ២ ម្ចាស់ដេប៉ូ​ នឹងរងនូវការចោទប្រកាន់ទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង