តារាកំប្លែងនាយក្តឹបកំពុងឈឺធ្ងន់ ទ្រុឌទ្រោមខ្លាំង មើលមិនចង់ស្គាល់ ពេលនេះកំពុងខ្វះខាតថវិកា
ភ្នំពេញ៖ តារាកំប្លែងជើងចាស់ដែលធ្លាប់នាំសំណើចជូនទស្សនិកជន សើចសប្បាយក្អាកក្អាយ គឺនាយ ក្តឹប ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែតដោយសារជំងឺលើសឈាម កាលពីថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។
ហើយពេលនេះស្ថានភាពជំងឺរបស់លោកកាន់តែប្រែប្រួលខ្លាំង សម្រាន្តមិនលក់ គេងនិងអង្គុយមិនបានយូរ ពិសេសពិសារអាហារមិនសូវបានទៀត ធ្វើឲ្យលោកស្រកសាច់ខ្លាំងមែនទែន មើលមិនចង់ស្គាល់។
នៅពេលនេះ ស្ថានភាពជំងឺតារាកំប្លែងនាយក្ដឹប កំពុងសម្រាកលើកន្ទេលនៅផ្ទះដោយឃើញថា ស្រកសាច់ ក្រោយធ្លាក់ខ្លួនឈឺប្រមាណ១ខែប៉ុណ្ណោះ។ លោកមានជំងឺច្រើនមុខដូចជា ទឹកក្នុងសួត ជំងឺបេះដូង ដាច់សរសៃឈាម ស្លាប់មួយចំហៀងខ្លួន ជាដើម។
តារាសម្តែងលោក អ៊ឹម ជីវ៉ា បានសរសេរក្នុងផេកហ្វេសប៊ុកថា
អាណិតតារាកំប្លែងនាយក្តឹបណាស់ ដៃជើងលែងកំរើកខាងឆ្វេង ហៅថាស្លាប់មួយចំហៀងខ្លួន ដោយសាជំងឺលើសឈាម ។
ខ្ញុំបាទបានទៅសួរសុខទុក្ខនាយក្តឹប តារាកំប្លែងប្រចាំក្រុមនាយក្រឹម ដែលមានជំងឺលើសឈាម កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជន ផងដែរ សូមសិល្បករ ទោះបានស្គាល់ឬមិនបានស្គាល់សូមជួយមកលើកទឹកចិត្តគាត់ផងក្នុងនាមជាអ្នកសិល្បៈដូចគ្នា ។
សូមបញ្ជាក់ថា នាយក្តឹបមកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេលជាងមួយអាទិត្យហើយ បន្ទាប់ពីជំងឺលើសឈាមរបស់នាយក្តឹបធ្វើទុកខ្លាំងហើយត្រូវបានក្រុមគ្រួសាបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត។
គួរបញ្ជាក់ថា តារាកំប្លែងលោក ឃុន ក្ដឹប ហៅនាយក្ដឹបមានវ័យ ៥៨ឆ្នាំ បានប្រឡូកលើវិថីសិល្បៈជិត ៣០ឆ្នាំមកហើយ។ នាយមានកូន ៥នាក់ ស្រី៣ និងចៅ ៦នាក់។ សេដ្ឋកិច្ចក្រុមគ្រួសារទាំងមូល គឺពឹងលើតារាកំប្លែងរូបនេះទាំងស្រុង ខណៈភរិយាលោកជាអ្នកលក់ពោត តែបានផ្អាកលក់ដូរ មកមើលថែ ជំងឺប្ដីវិញ។
តារាកំប្លែងរូបនេះ ក្នុងសភាពគួរឲ្យអាណិត ដោយលោកកំពុងដាក់សេរ៉ូម សម្រាកនៅនឹងកន្ទេលក្នុងផ្ទះ ។ ពេលនេះគ្រួសាលោកតាក្ដឹបមានទុកជាទម្ងន់ ព្រោះលោកតាក្ដឹប ឈឺធ្ងន់ កំពុងតែសម្រាកព្យាបាលជំងឺ ពេលនេះគ្រួសារលោកតាក្ដឹបកំុងខ្វះខាតថវិកា សូមឲ្យបងប្អូនមេត្តា ជួយដល់ក្រុមគ្រួសារគាត់ផង៕