ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកសម​ រង្ស៊ី មកធ្វើជាប្រធានស្តីទីក្លែងក្លាយ

45


ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុក របស់ លោកម៉ៅ មុនីវណ្ណ (Mao Monyvann) អតីតអ្នកតំណាងបក្សប្រឆាំង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានលើកឡើងថា ” លោកសម​ រង្ស៊ី បានប្រកាសបោកប្រាស់អ្នកមិនដឹងការពិតថា គាត់មកធ្វើជាប្រធានស្តីទីក្លែងក្លាយ ទាំងមិនមានការឯកភាពពីលោកកឹម​ សុខា និងដោយរំលោភលក្ខន្តិកៈបក្ស ពេលនេះគឺដើម្បីបង្រួបបង្រួម cnrp និងទំនាក់ទំនងអន្តរជាតិ ឲ្យដាក់សម្ពាធមកលើរដ្ឋាភិបាលបច្ចុប្បន្ន តើពិតឬទេ? ឆ្លើយថា វាមិនពិតពីព្រោះ៖ សម​ រង្ស៊ី ​ធ្វើ​នេះមិនត្រឹមតែ មិនអាចមកបង្រួម cnrp បានទេ ផ្ទុយទៅវិញ អំពើរបស់គាត់ គឺបង្ហាញយ៉ាងច្បាស់ថា គាត់ចូលមកដឹកនាំនេះ ដើម្បីបំបែកបំបាក់ cnrp ព្រោះគាត់ធ្វើអ្វី សម្រេចអ្វីតែមនុស្សក្រុមខាងគាត់ ហើយគាត់មានផែនការ សើរើរចនាសម្ព័ន្ធនៅក្រៅប្រទេស ដាក់តែមនុស្សដែលគាំទ្រគាត់តែម្ខាង។ អ្នកគាំទ្រលោកកឹម​ សុខា មិនទៅចូលរួមធ្វើបក្សប្រហារ ជាមួយគាត់ទេ។ គឺសមរង្ស៊ី ជាអ្នកបំបែកជាពីរបើគាត់ធ្វើដូច្នេះ។ ការងារទូត ទំនាក់ទំនងអន្តរជាតិវិញ មិនចាំបាច់មានសមរង្ស៊ី ជាប្រធានស្តីទីក្លែងក្លាទេ។ កន្លងមកយើងប្រើប្រាស់យន្តការ cnrp ដែលមានស្រាប់ទំនាក់ទំនង ជាមួយអន្តរជាតិយ៉ាងមមាញឹក ដោយប្រសិទ្ធភាព រហូតគេយល់ច្បាស់ ហើយគេបាននិងកំពុង តែចាត់វិធានការ និងដំណើរការទៅហើយ។ ក្រៅពីយន្តការនេះ គណៈប្រតិភូ​បរទេសមកកម្ពុជា និងអ្នកការទូត គេតែងតែជួបជាមួយតំណាងលោកកឹម សុខា ផ្ទាល់នៅកម្ពុជាទៀតផង”។

ចំណែកលោក គង់ គាំ បានសរសេរក្នុងផេកហ្វេសប៊ុកថា ខ្ញុំជាសាក្សីផ្ទាល់ និងសំខាន់តែមួយគត់របស់ សម រង្ស៊ី កឹម សុខា សហស្ថាបនិក CNRP។ សេចក្តីសម្រេចណាដែលមិនឈរលើគោលការណ៍ កុងសង់ស៊ីស ទាំងពីរនាក់រួមគ្នា គឺមិនត្រឹមត្រូវ។
(ភ្លើងឆេះផ្ទះ ម្ចាស់ដែលនៅក្រៅផ្ទះដែរ មិនត្រូវបំបិទសិទ្ធិទេ។ គណៈកម្មាធិការចំពោះកិច្ច និងលក្ខន្តិកៈ CNRP)។
ពី Atlanta-USA (សន្និសីទ) ដល់ Paris-បារាំង (វេទិកាសាធារណៈ) (មិនអាចជាប្រធានស្តីទី CNRP ទេ) គឺជារណសិរ្ស សម រង្ស៊ី តែប៉ុណ្ណោះ។ បំផុសការងើបខ្យល់។ អន្តរជាតិ (ប្រើមុខមាត់ពាក់ព័ន្ធរណសិរ្ស) គឺប្រថុយការជាប់ពាក់ព័ន្ធ និងផុងខ្លួនក្នុងសមរភូមិកម្ពុជា ហើយជួបបរាជ័យដូចនៅទីដ៏ទៃជាច្រើនដែរជាមិនខាន។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅលើផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី បានផ្សាយព័ត៌មានថា ព័ត៌មានចុងក្រោយ លោក សម រង្ស៊ី ត្រូវបានបញ្ជាក់ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីជៀសវាង មិនឲ្យក្បាលម៉ាស៊ីនគណបក្សសង្គ្រោះជាតិ មានការជាប់គាំង ក្រោយពី គណបក្សត្រូវបានរំលាយ ដោយអាជ្ញាធរទីក្រុងភ្នំពេញ ហើយក្រោយពីលោកប្រធាន កឹម សុខា ត្រូវបានគេចាប់ឃុំឃាំង មតិភាគច្រើន នៃមន្ត្រីនិងសកម្មជនគណបក្ស ដែលយើងអាចទាក់ទងបាន ហើយដែលហ៊ានបញ្ចេញយោបល់របស់ខ្លួនជាសាធារណៈ បានជ្រើសរើសលោក សម រង្ស៊ី ឲ្យធ្វើជាប្រធានស្តីទីគណបក្ស ដោយការជ្រើសរើសនេះ ចូលជាធរមាន ចាប់ពីថ្ងៃ ៩ ធ្នូ ២០១៨។

លោក សម រង្ស៊ី ដែលជាសហស្ថាបនិក និងជាអតីតប្រធាន នៃគណបក្សសង្គ្រោះជាតិ ជាឥស្សរជនមួយរូបគត់ ដែលមានលក្ខណៈធ្វើឲ្យគេទទួលស្គាល់ជាថ្នាក់ដឹកនាំគណបក្ស យោងកត្តាប្រវត្តិសាស្ត្រ និងប្រជាប្រិយភាព។ លោក សម រង្ស៊ី នឹងបំពេញតួនាទី ជាប្រធានស្តីទីនេះ ក្នុងរយៈពេលបណ្តោះអាសន្ន (រួចផុតពីភាពអាសន្ន) រហូតដល់ថ្ងៃដែលលោកប្រធាន កឹម សុខា ទទួលបានសេរីភាពពេញលេញវិញ ហើយអាចសម្តែងមតិរបស់លោកជាសាធារណៈ ដោយខ្លួនឯង។
ក្នុងសេចក្តីសម្រេចចុងក្រោយនេះ ដែលចុះហត្ថលេខា ដោយ មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ចំណេក អនុប្រធានទី ៣ គណបក្សសង្គ្រោះជាតិ គឺលោក ប៉ុល ហំម ដែលសព្វថ្ងៃរស់នៅប្រទេសកម្ពុជា មិនអាចបញ្ចេញយោបល់របស់លោក ជាសាធារណៈបានទេ៕

អត្ថបទដែលជាប់ទាក់ទង