ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាចោរប្លន់ កាលពី ១៣ ឆ្នាំមុន ត្រូវចាប់ខ្លួន

52


ត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ខែធ្នូនេះ បានបញ្ជាក់ថា កុំគិតថារួចខ្លួន មិនទាន់យឺតពេលទេ សម្រាប់នគរបាលខេត្តត្បូងឃ្មុំ ទោះបីការប្រព្រឹត្តអំពើប្លន់នោះ កាលពី ១៣ ឆ្នាំមុនក៏ដោយ នៅតែតាមប្រម៉ាញ់រកជនល្មើស មកទទួលទោសឲ្យខានតែបាន។

នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ៧ និង ៣០ នាទីព្រឹក កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល បានធ្វើការឃាត់ខ្លួនឈ្មោះ ឃ្លី ថា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយអនុវត្តន៍តាមដីកាបង្គាប់ ឲ្យចាប់ខ្លួនលេខ ៣៧១៩ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៧ របស់លោក ឃុន សូណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម ពាក់ព័ន្ធនឹងករណីប្លន់ យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលប្រព្រឹត្តនៅភូមិទួលអុក ឃ្មុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៧ មីនា ឆ្នាំ២០០៥ តាមបញ្ញត្តិមាត្រា៦ ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ និងចំណុចទី៣-ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

បច្ចុប្បន្នកម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានកំពុងកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនជនល្មើស ទៅឲ្យអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ផ្តន្ទាទោសដាក់ពន្ធនាគារ ៕

អត្ថបទដែលជាប់ទាក់ទង