ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យ សម្រាប់ព្យាបាលរោគស្រ្តីនិងមហារីក មកដល់ពេលនេះ សម្រេចសាងសង់បាន៩៥ ភាគរយ

248


មន្ទីរពេទ្យនគរទេព ដែលជាមន្ទីរពេទ្យ សម្រាប់ព្យាបាលរោគស្រ្តី និងមហារីកមកដល់ពេលនេះស្ថាបនាបាន៩៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ខាងមុន ដើម្បី បានព្យាបាលស្រី្តក្រីក្រកម្ពុជា ដែលកើតជំងឺមហារីកបានទាន់ពេល ។
លោក សួស ហេង ប្រធានរដ្ឋបាល របស់អង្គការតាប៊ីថាកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន មន្ទីរពេទ្យនគរទេព សាងសង់បាន៩៥%ហើយ ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៨ មីនាឆ្នាំ២០១៩ខាងមុន ដើម្បី ជួយសង្គ្រោះរោគស្រ្តីកម្ពុជា ដែលកើតមានជំងឺមហារីកបានទាន់ពេល។ លោក បន្តថា មន្ទីរពេទ្យនគរទេព គឺជាមន្ទីរពេទ្យ ស្រ្តីដំបូងគេបង្អស់នៅកម្ពុជា ដែលជាផ្នែកមួយជួយព្យាបាលតែជំងឺមហារីក តែមួយមុខគត់លើរោគស្រ្តី និងមហារីកដែលមិនធ្លាប់មាននៅកម្ពុជា ។ លោក បញ្ជាក់ថា ចំពោះអ្នកជំងឺដែលបានចូលសំរាកព្យាបាល ការចំណាយថវិកា គឺខាងមន្ទីរពេទ្យគិតទៅតាមលទ្ធិភាព និងជីវភាពជាក់ស្តែងរបស់អ្នកជំងឺ។
លោក បានបញ្ជាក់ថា មន្ទីរពេទ្យនគរទេព បានចាប់ផ្តើមសាងសង់ឆ្នាំ២០១៣ ហើយនឹងសម្ពោធនៅថ្ងៃ ទី១៨ ខែ៣ឆ្នាំ២០១៩ ក្នុងគោលបំណងផ្តល់សេវាព្យាបាលរោគស្រ្តីនិងជំងឺមហារីកុំ ក្នុងនោះនឹងផ្តល់ចំណេះដឹងនិងការសិក្សាស្វែងយល់ជំងឺមហារីកដល់ពួកគាត់ ចឹងបានយើងដាក់ពាក្យសម្រាប់ស្រ្តី មន្ទីរពេទ្យនេះ សម្រាប់ព្យាបាលតែស្រ្តីទេ មានគោលបំណងផ្តោតលើរោគស្រ្តីនិងជំងឺមហារីក ចំពោះថវិកា ត្រូវចំណាយ ពេលសំរាកនៅមន្ទីរពេទ្យគឺគិតតាមលទ្ធភាព និងជីវភាពរបស់គាត់។
លោក បានបន្ថែមឲ្យដឹងទៀតថា មន្ទីរពេទ្យកុមារទេពសម្រាប់ស្រ្តីនេះ មានបំពាក់សម្ភារៈបរិក្ខារទំនើបជាលក្ខណៈស្តង់ដារ មានវេជ្ជបណ្ឌិត បរទេសជំនាញឯកទេសខាងមហារីក ដែលជាមន្ទីរពេទ្យដំបូងគេបង្អស់នៅប្រទេសកម្ពុជា មានជំនាញព្យាបាលមហារីក និងរោគស្រ្តី ។
សូមបញ្ជាក់ថា៖ មន្ទីរពេទ្យនគរទេព មានកម្ពស់៤ជាន់ ខ្នាតធំមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៣ ដែលចំណាយថវិកាលើការសាងសង់ អស់ទឹកប្រាក់ប្រមាណជា៣០លានដុល្លារអាមេរិក ៕ 19 12 19 អត្ថបទ អ៊ួង វុធ

អត្ថបទដែលជាប់ទាក់ទង