ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ៧គ្រួសារក្នុងឃុំបឹងព្រួល បង្ខំចិត្តរុះរើលំនៅដ្ឋាន ចេញដោយសារគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំង

51


ត្បូងឃ្មុំ ៖ គ្រោះមហន្តរាយបាក់ច្រាំងទន្លេ ប្រមាណ១០០ម៉ែត្រ នៅក្នុងភូមិវិហ៊ាក្រោម ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានធ្វើឲ្យប្រជា ពលរដ្ឋចំនួន៧គ្រួសារបង្ខំចិត្ត រុះរើលំនៅដ្ឋានចេញទៅកន្លែងថ្មី ដែលមានសុវត្ថិភាព ខណៈចំនុចខ្លះនៅមិនដល់១០ម៉ែត្រផងច្រាំង ទន្លេនឹងបាក់ស្រុតមកដល់ ។
លោក កូប ស្លេះ ប្រជាពលរដ្ឋដែលបានរុះរើផ្ទះចេញបានរៀប ឲ្យដឹងថា ពួកគាត់មិនរស់នៅទីនោះបានទៀតទេព្រោះប្រឈម និងគ្រោះថ្នាក់គ្រប់ពេល ហេតុនេះហើយត្រូវតែរុះរើចេញ ទាំងបង្ខំ ដោយសារគ្មានគំរោងមុនធ្វើឲ្យមានការលំបាកស្នាក់នៅ ។ លោក ថាពេលនេះកំពុងជួបការលំបាក់យ៉ាងខ្លាំង ហើយបើមានសប្បុរស ជន និងអាជ្ញាធរថ្នាក់ណាមានជំនួយខ្លះមកឲ្យពួកគាត់គឺពិតជា ប្រសើរខ្លាំងណាស់ ព្រោះពេលនេះកំពុងអត់យ៉ាងខ្លាំង ។

ជាមួយគ្នានោះលោក លី សា បានរៀបរាប់ឲ្យដឹងដែរថា នៅប្រវែងប្រមាណ ៣ ម៉ែត្រទៀត ប៉ុណ្ណោះច្រាំងនិងបាក់មកដល់ ផ្ទះរបស់គាត់ ដូច្នេះត្រូវតែរុះរើចេញ ព្រោះច្រាំងទន្លេម្តុំផ្ទះរបស់គាត់ បាក់រាល់ឆ្នាំ ខណៈឆ្នាំនេះបាក់កាន់តែជិតមកដល់ ធ្វើពួកគាត់ មាន ការបារម្មណ៍ខ្លាចមានគ្រោះថ្នាក់ ទើបសម្រេចចិត្តរុះរើចេញ ។
បើតាមលោក ស៊ុន សុធា មេប៉ុស្តិ៍រដ្ឋបាលឃុំបបឹងព្រួលបាន ឲ្យដឹងថា ច្រាំងទន្លេចំនួន២កន្លែងប្រវែងប្រម៉ាណ ១០០ ម៉ែត្រ ក្នុងភូមិវិហ៊ាក្រោម ឃុំបឹងព្រួលបានបាក់ស្រុតជាបន្តបន្ទាប់ ធ្វើឲ្យ ផ្ទះប្រជាពលរដ្ឋដែលនៅចំងាយប្រមាណ ៧ ម៉ែត្រត្រូវបង្ខំចិត្តរុះរើ ចេញដើម្បីទៅរកកន្លែងមានសុវត្ថិភាព ។ លោកបញ្ជាក់ថាមូល ហេតុដែលបាក់ស្រុតនេះ គឺជាគ្រោះមហន្តរាយធម្មជាតិសុទ្ធសាទ មិនមែនដោយសារការបូមខ្សាច់នោះទេ ពោលគឺទីតាំងនោះកាល ពីរដូវទឹកដំឡើងបានហូរច្រោះ ឃូងខាងក្រោមទើបពេលទឹកស្រក ទៅវិញដីច្រាំងបាក់ស្រុតដូច្នេះ តែយ៉ាងណាមិនបង្ករគ្រោះថ្នាក់ ឬផលប៉ះពាល់ធ្ងន់ធ្ងដល់ប្រជាពលរដ្ឋនោះទេ ។
ផ្ទះប្រជាពលរដ្ឋដែលបានរុះរើចេញមាន ១/ឈ្មោះ សា ស៊ីវ៉ាស អាយុ ៤៤ ឆ្នាំ មានសមាជិកគ្រួសារ ៦នាក់ ។ ២/ ឈ្មោះ លី សា អាយុ ៥០ ឆ្នាំ មានសមាជិកគ្រួសារ ៧នាក់ ។ ៣/ ឈ្មោះ ម៉ាត់ លីម អាយុ២៨ ឆ្នាំ មានសមាជិកគ្រួសារ ៤ នាក់ ។ ៤/ ឈ្មោះ កូប ស្លេះ អាយុ ៣៣ ឆ្នាំ មានសមាជិកគ្រួសារ ៦ នាក់ ។ ៥/ ឈ្មោះ ញ៉ អាយុ ៣៧ ឆ្នាំ មានសមាជិកគ្រួសារ ៦នាក់ ។ ៦/ ឈ្មោះ ម៉ាត់ លី អាយុ ៣៥ ឆ្នាំ មានសមាជិកគ្រួសារ ៣ នាក់ និង ៧/ ឈ្មោះ កៅ ឡេះ អាយុ៧៥ ឆ្នាំ មានសមាជិកគ្រួសារ ៣ នាក់ ។

ដោយ ៖ មរតក

អត្ថបទដែលជាប់ទាក់ទង