ព្រះភិក្ខុរតនមុនី ហ៊ុន មានិត បានប្រារព្ធកម្មវិធីសូត្រមន្ត និងស្រោចស្រពសុគន្ធវារី ចេញចាកសិក្ខាបទ
ភ្នំពេញ៖ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ព្រះភិក្ខុរតនមុនី ហ៊ុន មានិត បានប្រារព្ធកម្មវិធីសូត្រមន្ត និងស្រោចស្រពសុគន្ធវារី ចេញចាកសិក្ខាបទ(សឹក)
បន្ទាប់ពីបំពេញនូវឧបសម្បទា ជាព្រះភិក្ខុ ក្នុងព្រះពុទ្ធសាសនា ដើម្បីឱ្យជ្រាបច្បាស់នូវធម៌ មានគន្ធធុរៈ និងវិបស្សនាធុរៈ ហើយនិងបំពេញកាតព្វកិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាកុលបុត្រប្រកបដោយកតញ្ញុតាធម៌ តបស្នងសងគុណ ចំពោះមានមាតាបិតា ជីដូនជីតា បងប្អូន ញាតិមិត្ត នៃសំណាក់ សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះលេខាធិការថេរសភាកម្ពុជា និងជាព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្ស ជាព្រះឧបជ្ឈាយ៍។
គួររំលឹកថា៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះភិក្ខុរតនមុនី ហ៊ុន ម៉ានិត រួមនឹងព្រះភិក្ខុសង្ឃជាច្រើនអង្គបាននិមន្តសំពះបួងសួងបារមីវត្ថុសក្តិសិទ្ធនៅភ្នំគូលេន និងព្រះអង្គគោកធ្លក ក្នុងទឹកដីអង្គរខេត្តសៀមរាប ដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជាជនកម្ពុជា។