ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ទេចផ្សាដែកឆេះឡសម្ងួតនៅក្នុងក្រុមហ៊ុន ហ្គោឌិនរាយ​ ​ស្លាប់ ២នាក់​ របួសធ្ងន់​ ៤នាក់​ និងប្រេីទឹកអស់ជា​ង​ ៧០​ ឡាន​

395


កំពង់ស្ពឺ ៖​ នៅវេលា​ម៉ោង​ ១៤.៤៥នាទី​ ថៃ្ង​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០​១៨​ មានករណីអគ្គីភ័យឆាបឆេះនៅទី​តាំងរបស់ក្រុមហ៊ុន ហ្គោឌិនរាយ​ ឡសម្ងួតស្រូវស្ថិត​នៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេ​ត្តកំពង់ស្ពឺ​ បណ្ដាលឲ្យ​ខូចខាត​ សម្ភារៈ​ ទ្រព្យ​សម្បត្តិ​ជា​ច្រើន​និងឆក់យកជីវិត​មនុស្ស​ ២នាក់​ របួសធ្ងន់​ ៤នាក់​។

កងកម្លាំង​នគរបាល​ ជំនាញ​អន្ដរាគមន៍​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ​ បានចេញប្រតិ​បត្ដិការ​ជួយអន្ដរាគមន៍​ បាញ់ទឹកពន្លត់​អគ្គីភ័យ​ដែល​កំពុង​តែឆាបឆេះនៅក្នុងទីតាំងក្រុមហ៊ុន ហ្គោឌិនរាយ​ ​ រោងម៉ាសុីន​ «ឡសំម្ងួតស្រូវ »ស្ថិត​នៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ដ​ ស្រុកឧដុង្គ ខេត្តកំព​ង់​ស្ពឺ​ ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​តាមការបញ្ជាក់​ពី​ លោក​វរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរ​បា​ល​ស្រុក​ឧដុង្គ​ ឲ្យ​ដឹង​ថាករណីនេះអាចបណ្ដា​ល​ មកពីការខ្ទាតបំណែកផ្កាភ្លេីងផ្សាដែកនៅផ្នែកខាងលេី នៃដំបូល​ក្បែរឡសម្ងួត​ស្រូវ​ ដោយ​សារទីតាំងនោះមាន​កន្ទក់​ ទេីបធ្វើ​អោយមានការឆាបឆេះ​តែម្ដង​ ភ្លេីង​បាន​បន្ដឆេះរថយន្ដស្ទួចមួយគ្រឿងដែលចតទុក​នៅក្បែរនោះ​ផ្ទុះ​បែកផ្កាភ្លេីងកាន់តែធំ​ ហោះឡេី​ងលេីរួចធ្លាក់មកក្រោមវិញ​ ក្នុង​ហេតុការណ៍​ឆេះទីតាំងឡសម្ងួតស្រូវ​នេះបង្កអោយខូចខាតនូវទ្រព្យសម្បត្ដិ​ សម្ភារៈ​ រថ​យន្ត​ និងឆក់យកអាយុជីវិត​មនុស្ស​ ២​នាក់​(ឆេះស្លាប់​)និងរបួស​ធ្ងន់​ចំនួន​ ៤​នាក់​ ​ដោយបានការបញ្ជា​និងចង្អុលការ​ណែនាំពី​លោកឧត្ដ​ម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគ​របាល​ខេ​ត្ត​កំពង់​ស្ពឺ​ ឲ្យកំលាំងជំនា​ញត្រូវតែខិតខំប្រេីអោយអស់លទ្ធ​ភាពដេីម្បី​គ្រប់​​គ្រង​ស្ថា​នការណ៍​គ្រោះអគ្គីភ័យ​ដ៏​អាក្រក់មួយនេះ​អោយបាន​។ វិធានការ​​ជួយសង្គ្រោះ​គឺបានប្រេីប្រាស់រថយន្ដទឹកចំ​នួ​ន​ ៩​ គ្រឿង​ បានមក​ពី​បណ្ដាអង្គភាព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចំនួន​ ៣គ្រឿង​ អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ ១​ គ្រឿង​ ស្នងការដ្ឋាន​នគរបា​ល​ខេ​ត្ត​កំពង់​ឆ្នាំង​ ១គ្រឿង​ ក្រុម​ហ៊ុន​ឯកជន​និងរថយន្ត​ម្ចាស់ទីតាំ​ងផ្ទាល់​សរុប​ ៤​គ្រឿង​ ប្រេីទឹកអស់ជា​ង​ ៧០​ ឡាន​ អគ្គីភ័យ​បាន​ឆាបឆេះ​អស់​រយៈពេល​ជាង​៧​ ម៉ោ​ងទេីបស្ថាន​ការណ៍​បានថម​ថយ​ឈា​នទៅរកការគ្រប់គ្រងបានទាំងស្រុងវិញ៕

អត្ថបទដែលជាប់ទាក់ទង