បុរសម្នាក់ឡើងលើបង្គោលភ្លើង បានស្រាតខោចងកសម្លាប់ខ្លួន សង្ស័យបែកថ្នាំ
កោះកុង ៖ បុរសម្នាក់ឡើងលើបង្គោលភ្លើង ត្រង់ចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុ នាវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ម៉ោង៧ -៣០នាទៅយប់ បុរសនោះបានស្រាតខោខ្លួនឯង ចងកសម្លាប់ខ្លួននៅលើបង្គោលភ្លើង ទោះបីមានអន្តរាគមន៍ពីសមត្ថកិច្ចនិងប្រជាពលរដ្ឋក្តី។
សមត្ថកិច្ចមូលដ្ឋាបបានឲ្យថា ពេលបានឃើញហេតុការណ៍នេះភ្លាម លោកអធិការស្រុក បានទូរស័ព្ទទៅលោក សំរិទ្ធ សុទ្ធី ដែលជាអ្នកជំនាញអគ្គីសនី ដើម្បីអន្តរាគមន៍បិទចរន្ធអគ្គីសនីជាបណ្តោះអាសន្ន ការពារកុំអោយឆក់បុរសនោះ ហើយសមត្ថកិច្ច បានព្យាយាមលួងលោម អោយបុរសខាងលើ ចុះមកក្រោមវិញ តែជននោះមិនព្រមចុះឡើយ រហូតដល់ម៉ោង៧ យប់ បុរសនោះបានស្រាតខោខ្លួនឯង ចងកសម្លាប់ខ្លួននៅលើបង្គោលភ្លើងដែលមានកម្ពស់ជាង១០ម៉ែត្រ ។
សមត្ថកិច្ចបានបន្តថា កម្លាំងសមត្ថកិច្ចនៅមិនទាន់ អាចកំណត់បាននូវអត្តសញ្ញាណ និងមូលហេតុ ដែលបណ្តាលអោយ បុរសនោះសម្រេចចិត្តធ្វើអត្តឃាតនៅឡើយទេ ។
បច្ចប្បន្នសមត្ថកិច្ចកំពុងរកអ្នកឡើង លើបង្គោលភ្លើងនោះ ដើម្បីយកសាកសពចុះមកក្រោមវិញ ។
ប្រជាពលរដ្ឋដែលឈរមើលបាននិយាយ សន្និដ្ឋានថា អាចបណ្តាលមកពីការបែកថ្នាំ និងអ្នកខ្លះថា ជនរងគ្រោះមានសតិមិនប្រក្រតី៕