ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមចូលរួមជិះកង់កម្សាន្ដទៅវិមានឈ្នះ ឈ្នះ

119

​ភ្នំពេញ:គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអំពាវនាវចំពោះប្រជាជនគ្រប់ស្រទាប់ វណ្ណៈថ្នាក់ដឹកនាំសិស្សានុសិស្ស និស្សិតចូលរួមជិះកង់កំសាន្តឆ្ពោះទៅវិមានឈ្នះ ឈ្នះ ។
​ការជិះកង់កំសាន្ដនេះនឹងធ្វើនៅថ្ងៃទី២៨ធ្នូដើម្បីអបអរពិធីសម្ភោធន៍វិមានឈ្នះ ! ឈ្នះ និងអបអរពិធីឆ្លងឆ្នាំសាកល និងអបអរខួបលើកទី៤០ ថ្ងៃរំដោះ៧មករា(១៩៧៩-២០១៩) ។
​ការជិះកង់នេះគឺចាប់ចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិកឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ ។
នេះជាការជីះកម្សាន្ដដែលអ្នកជិះកង់អាជីព ពាក់កណ្ដាលអាជីព និងជិះកំសាន្ដអាចចូលរួមបានទាំងអស់គ្នា
ហើយសម្រាប់កង់ដែលត្រូវជិះនោះ គឺមិនប្រកាន់ឡើយទោះកង់ប្រភេទអ្វីក៏អាចចូលរួមបានដែរ ។
​ចម្ងាយផ្លូវពីពហុកីឡដ្ឋានជាតិអូឡាំពិកឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ មានចម្ងាយ២០គីឡូម៉ែត្រ
ហេតុនេះការជួបជុំគ្នាគឺព្រឹកវេលាម៉ោង៥និង១៥នាទីព្រឹក បន្ទាប់មកម៉ោង៦គត់នឹងចាប់ផ្ដើមចេញដំណើរ ។

អត្ថបទដែលជាប់ទាក់ទង