ជុំទី២ចាប់ផ្ដើមជាមួយនឹងជើងខ្លាំងៗជួបគ្នា
ភ្នំពេញ:សម្រាប់ថ្ងៃទី២២ធ្នូនេះព្រឹត្តិការណ៍TV5 Boxing Knock-Out serie by K-Cementជុំទី២បានចាប់
ផ្ដើមដោយមានជើងខ្លាំងចំនួន២គូប្រជែងគ្នាដណ្ដើមកៅអីសម្រាប់ជុំទី៣ ។
អ្នកប្រដាល់ឆាយ មាសមកពីក្លិបសំរោងកោងខេត្តបាត់ដំបង ត្រូវប្រជែងជាមួយអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងបឺត សង្ឃឹមរបស់ក្លិបរ៉ាហាប់ស្វាយប៉ាក ។ការប្រកួតប្រាកដជាតឹងតែង ជាងកាលពីជុំទី១ព្រោះពួកគេសុទ្ធតែឈ្នះនៅវគ្គជម្រុះជុំទី១ដូចគ្នា ។
នៅជុំទី១អ្នកប្រដាល់ជើងខ្លាំងខេត្តបាត់ដំបងឆាយ មាសប្រកួតឈ្នះអ្នកប្រដាល់ងួន គារបស់ក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុក្នុងខណៈដែលបឺត សង្ឃឹមឈ្នះអ្នកប្រដាល់សយ សីរបស់ក្លិបពន្លឺវិបុលដោយពិន្ទុដែរនោះ ។សម្រាប់ជុំទី២នេះអ្នកឈ្នះនឹងបានកៅអីសម្រាប់ប្រកួតជម្រុះជុំទី៣ ឯអ្នកចាញ់នឹងត្រូវខ្ទាតចេញពីការប្រកួត ។ ឆាយ មាស ឬ
បឺត សង្ឃឹមដែលនឹងក្លាយជាម្ចាស់កៅអីសម្រាប់ជុំទី៣ ?
ប្រកួតក្នុងព្រឹត្តិការន៍នេះដែរអ្នកប្រដាល់អេ រដ្ឋាក្លិបអេភូថងកីឡាត្រូវជួបជាមួយអ្នកប្រដាល់វ៉ាន់ វឿនមកពីក្លិបឃ្លាំងមឿងកីឡា ។
អេ រដ្ឋាជាអ្នកខ្លាំងមួយរូបឯវ៉ាន់ វឿនគេជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមលើកទី២៩ទម្ងន់៥៤គីឡូក្រាមតែពេល
នេះគេវ៉ៃក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។កាលប្រកួតនៅជុំទី១វ៉ាន់ វឿនផ្ដួល ភួង ពិសិដ្ឋក្លិបខេត្តរតនគីរីនៅទឹកទី១ឯអេ រដ្ឋាវិញគេប្រកួតឈ្នះង៉ែត វុធក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ ។
សម្រាប់ការជួបគ្នារវាងអ្នកទាំង២រូបនេះទោះបីនរណាឈ្នះ នរណាចាញ់ក៏ទ្រម់ខ្លួនដូចគ្នាដែរ ។កៅអីជុំទី៣ជារបស់វ៉ាន់ វឿន ឬ អេ រដ្ឋា ?
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះសារឿម ចាន់ក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត កាក់តាន់(Yorth Kaktan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។