ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ៣នាក់ គាស់ផ្ទះលួចបានកូនជ្រូកពីរក្បាល និងលួចម៉ូតូ ត្រូវចាប់ប្រគល់អោយសមត្ថកិច្ច

111

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានឡោមព័ទ្ធចាប់ចោរគាស់ផ្ទះបាន៣នាក់ យកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិរដ្ឋបាលព្រៃស​ កាលពីវេលាទៀបភ្លឺថ្ងៃទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ដោយករណីនេះកើតឡើងនៅភូមិព្រៃទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
បើតាមសម្តីម្ចាស់ផ្ទះបានអោយដឹងថាមុនមានការភ្ញាក់ផ្អើលគឺពេលរូបគាត់នឹងក្រុមគ្រួសារកំពុងលង់លក់ក្នុងដំណេក​ ស្រាប់តែមានជនសង្ស័យ៣នាក់ដើរមកគាស់ផ្ទះគាត់ហើយលួចយកកូនជ្រូកធ្វើអំពីដី​ ដែលគ្រួសារគាត់ទុកដាក់សន្សំលុយ​បានសម្រេចហើយ​ ប៉ុន្តែពួកគេនៅមិនអស់ចិត្តបានបន្តលួចកាច់ករម៉ូតូ​ ដើម្បីយកជិះគេចខ្លួន​ ប៉ុន្តែលឺសូរសម្លេង​ ទើបរូបគាត់ជាម្ចាស់ផ្ទះបានដើរទៅមើលឃើញជនសង្ស័យទាំង៣នាក់កំពុងធ្វើសកម្មភាពលួចម៉ូតូ​ រួចក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋជិតខាងមកជួយឡោព័ទ្ធបានទាំង៣នាក់​យកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិ​ព្រៃស​ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើស​កម្មភា​ព​ដូចការលើកឡើងរបស់ម្ចាស់ផ្ទះប្រាកដមែន​។ បច្ចប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ​ បានចុះទៅនាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌដង្កោ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទោសតាមនីតិច្បាប់៕

អត្ថបទដែលជាប់ទាក់ទង