ទឹកប្រាក់ចំនួន៤៧៣៥០០,០០០រៀល រង្វាន់សម្រាប់កីឡា៥ប្រភេទ
ភ្នំពេញ: លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡានឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ចំនួន៥ប្រភេទ កីឡាដែលដណ្ដើម បានមេដាយពីការប្រកួត ជាលក្ខណៈអន្តរជាតិកន្លងមក ។
បើតាមការឲ្យដឹងនោះថាពិធីប្រគល់រង្វាន់នេះនឹងធ្វើឡើង នៅថ្ងៃទី២១ធ្នូនាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយលោករដ្ឋមន្ត្រីផ្ទាល់តែម្ដង ។ប្រាក់ដែលត្រូវប្រគល់ដល់ជ័យលាភី ទាំង៥ប្រភេទកីឡា មានចំនួនសរុបទាំងអស់៤៧៣.៥០០.០០០រៀល។
ប្រភេទកីឡាដែលត្រូវទទួលរង្វាន់នោះមានប្រភេទកីឡាគុនដាវ ការប្រកួត សកលវិទ្យាល័យ អាស៊ានលើកទី១ នៅម៉ាឡេស៊ីចំនួន ទឹកប្រាក់២១,០០០,០០០រៀលនិងប្រភេទកីឡាការ៉ាតេការប្រកួតជ្រើសរើសជើងឯកអាស៊ីអគេ្នយ៍
លើកទី៧នៅវៀតណាមចំនួនទឹកប្រាក់៤៩,៦០០,០០០រៀលចំណែកប្រភេទកីឡាសូហ្វតិន្នីសការប្រកួតជ្រើសរើស
ជើងឯកជ្រើសរើសជើងឯកនៅហ្វីលីពីនចំនួនទឹកប្រាក់១៤៨,៩០០,០០០រៀល។
ប្រភេទកីឡាប្រណាំងកង់ការប្រកួតជ្រើសរើសជើង ឯកអាស៊ីនៅមីយ៉ានម៉ា ចំនួនទឹកប្រាក់៤៥,០០០,០០០រៀលនិងប្រភេទកីឡាប៉េតង់ ការប្រកួតជ្រើសរើសជើងឯកជ្រើសរើសជើង ឯកអាស៊ីនៅប្រទេសថៃ ចំនួនទឹកប្រាក់ ២០៩,០០០,០០០រៀល៕