ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​ល្បឿន​លឿន​​​ភ្នំពេញ​-បាវិត ជប៉ុន​សិក្សា​រួចរាល់ ខ្ទង់ចំណាយ​អស់ប្រហែលជិត ៤ ពាន់​លានដុល្លារ

67


ភ្នំពេញ៖ ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញទៅ​បាវិត ព្រំដែនកម្ពុជា-វៀតណាម បាន​សិក្សា​រួចរាល់ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ ៣ ៨០០ លានដុល្លារ។ នេះ​បើ​តាម​ការអះអាង​បញ្ជាក់​ដោយរដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនលោក ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៏២០ធ្នូនេះថា៖  ទីភ្នាក់ងារសហ ប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) បាន​ទទួល​ការ​អនុញ្ញាតពិ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សិក្សាផ្លូវ​ល្បឿនលឿនពីរាជធានីភ្នំពេញទៅបាវិត​ប្រវែង១៦០គីឡូម៉ែត្រ ហើយ​បើ​តាម​ការ​សិក្សា ខ្ទង់ចំណាយ​ដ៏​ច្រើន​សន្ធឹក​ដូច្នេះ ព្រោះ​ផ្លូវ​នេះ​មាន​លិច​ទឹក កាត់តាមបឹង ឬតំបន់លិចទឹកច្រើន មាន​ប្រវែងរហូតដល់៨០គីឡូម៉ែត្រឯណោះ។
បើ​ធៀប​នឹង​ប្រវែង​រវាង​ផ្លូវ​ល្បឿនលឿនពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ១៩០ គីឡូម៉ែត្រ ចំណាយ​អស់ត្រឹម ២០០០ លានដុល្លារ ព្រោះ​ផ្លូវ​មាន​ពុំ​សូវមានការ​លំបាកក្នុង​ការ​សាងសង់ ដោយ​សារ​ មិនមាន កាត់បឹងឬ​ផ្លូវ​លិច​ទឹក ខណៈ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​បាវិត​ប្រវែងតែ ១៦០ គីឡូម៉ែត្រ​នេះ តែ​ត្រូវ​ចំណាយ​ច្រើន​ជាង​ដល់ទៅ ៣៨០០ ដូច្នេះ។
យ៉ាង​ណាមិញ ក្រោយ​ការ​សិក្សា​ហើយ​ឃើញ​ខ្ទង់ចំណាយ​ច្រើន​សន្ធឹក​បែប​នេះ រដ្ឋាភិបាល​មិន​ទាន់ហ៊ានសម្រេច​ចិត្ត​ថា​ត្រូវ​សាងសង់ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​កំពុង​ស្វែង​រក​ដៃ​គូវិនិយោគ​ពី​វិស័យ​ឯកជនដែល​ចាប់អារម្មណ៍​សាងសង់​ជាមុន​សិន។ កន្លង​មក​អង្គការជប៉ុន JICA ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាតឲ្យ​សិក្សា​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ជា​ច្រើន​ដូចជា គម្រោង​ពង្រីក​ផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវ​រថភ្លើង​លើ​អាកាសនៅ​ក្រុង​ភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង