ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គង់ គាំ បញ្ជាក់ថា លោក សម រង្ស៊ី និង កឹម សុខា ពេលនេះ ឈានដល់ផ្លូវបំបែក

66


លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី បានថ្លែងថា ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានដឹងច្បាស់លាស់រួចទៅហើយថា លោកស្រី មួ សុខហួ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានពីររូប ក្នុងចំណោមបីរូប គឺជាកូនអុកដែល សម រង្ស៊ី រៀបចំសម្រាប់គាំទ្រខ្លួន ពេលត្រូវយកប្រៀបលើ កឹម សុខា។

ក្នុងផេកហ្វេសប៊ុក កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ លោក គង់ គាំ-Kong Korm បានបញ្ជាក់ថា “ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានដឹងច្បាស់លាស់រួចទៅហើយថា លោកស្រី មួ សុខហួ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានពីររូប ក្នុងចំណោមបីរូប គឺជាកូនអុកដែល សម រង្ស៊ី រៀបចំសម្រាប់គាំទ្រខ្លួន ពេលត្រូវយកប្រៀបលើ កឹម សុខា។ លោកស្រី មួ សុខហួ និងលោក អេង ឆៃអ៊ាង ក្រោយលោក សម រង្ស៊ី ជួបសមាជិកសភាសហរដ្ឋអាមេរិក ដែលទំនងជា អន្តរជាតិយល់ថា តួនាទីប្រធានស្តីទី CNRP របស់សម រង្ស៊ី មិនអាចទទួលយកបានឡើយ ទើបបន្ថែមសារជួយភាពឯការ។ លំហសម្តែងមតិ និងការជួបជុំដែលបម្រើផែនការ បំផុសអតីតសមាជិក CNRP (ក្រៅច្បាប់) និងអ្នកគាំទ្រឲ្យងើបឈរ (ទាំងក្រៅប្រទេស ទាំងក្នុងប្រទេស) ហួសពីក្របខ័ណ្ឌជជែក ឬតវ៉ាធម្មតា ឈានទៅបង្កចលាចល និងអសន្តិសុខដែលប្រទេស និងប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញការបាត់បង់សណ្តាប់ធ្នាប់ ស្ថេរភាព និងចេរភាពនៃជីវភាព និងកាអភិវឌ្ឍន៍ដែលមានការចូលរួមពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អ្នកស្ថាបនានិយម និងបញ្ចៀសឧក្រិដ្ឋកម្ម វិនាសកម្មនិយម”។

លោក គង់ គាំ បានបញ្ជាក់ថា លោក សម រង្ស៊ី និង កឹម សុខា ពេលនេះឈានដល់ផ្លូវបំបែកហើយ។ ការសម្រេចដែលធ្វើឡើងដោយក្រុមរបស់ លោក សម រង្ស៊ី នាថ្មីៗនេះមិនអាចយកជាការបានទេ ដោយសារតែរាល់ការសម្រេចរបស់ អតីត CNRP ត្រូវធ្វើឡើងដោយកុងសង់ស៊ីស រវាងលោក​ សម រង្ស៊ី និងលោក​កឹម សុខា ហើយពេលនេះបែរជាពួកគេ មិនមានកុងសងស៊ីស ដែលមានន័យថា ការសម្រេចកន្លងមកគឺធ្វើឱ្យបែកបាក់គ្នា។ លោកអះអាងថា អ្វីដែលសម្រេចដោយក្រុមសម រង្ស៊ី គឺជារណសិរ្សមួយប៉ុណ្ណោះ មិនមែនតំណាង អតីតគណបក្សសង្រ្គោះជាតិទាំងមូលទេ។
លោក គង់ គាំ បានបន្ថែមថា៖ “បាទ ! គឺថាតាំងពីភពប្រសព្វជាមួយគ្នាមក ​​មេដឹកនាំទាំងពីរហ្នឹង គឺថាតម្រឹមទៅវិញទៅមក មិនឲ្យអ្នកណា​នៅក្រោមអ្នកណាទេ។ ដូច្នេះមិនដែលរលូនជាមួយគ្នាជាហូរហែរមកហើយ ប៉ុន្ដែក្នុងកាលៈទេសៈដែលថាដណ្ដើមតួនាទីដឹកនាំ ច្បាស់ណាស់ថាមួយនៅក្នុងការឃុំឃាំងគ្មានសិទ្ធិសេរីភាព ហើយមួយទៀតមានសិទ្ធិសេរីភាពចង់បានដឹកនាំនោះ គឺមានចំណុចជាច្រើន ដែលហាក់ដូចជា ឧបមាថា៖ លោក សម រង្ស៊ី លេងជាការភ្នាល់ដោយសារដឹងថា លោក កឹម សុខា គាត់មានឥរិយាបថ សម្រុះសម្រួល ទន់ភ្លន់ ឈានទៅឲ្យមានស្ថានការណ៍ល្អ នៅក្នុងប្រទេសកម្ពុជា លោក សម រង្ស៊ី ភ័យខ្លាច កឹម សុខា ដូចដែល១១៨នាក់ចឹងដែរ ដែលថា កឹម សុខា ហ្នឹងងាកចេញពីគាត់ចោលគាត់អីចឹងទៅ។ ដូច្នេះបញ្ហានេះ គឺមានគំនិតផ្សេងគ្នាហើយ។ គឺថា ដែលកាន់តែស្រែកថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយនោះ គឺដើម្បីលុបភាពប្រះស្រាំកាន់តែឃ្លាតឆ្ងាយពីគ្នានោះឯងបាទ”៕

អត្ថបទដែលជាប់ទាក់ទង