ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េតង់ និងវាយកូនឃ្លីលើតុមកផ្ទះមុនគេដោយ ស្ពាយមេដាយ៧គ្រឿងមកជាមួយ

100


​ភ្នំពេញ៖ក្រុមកីឡាប៉េតង់ និងវាយកូនឃ្លីលើតុបានត្រឡប់មកដល់ប្រទេស កម្ពុជានាយប់ថ្ងៃទី២០ធ្នូបន្ទាប់ពីចូលរួមប្រកួត កីឡាសាកលវិទ្យាល័យអាស៊ាននៅទីក្រុង Nay Pytawប្រទេមីយ៉ាន់ម៉ាពីថ្ងៃទី៩ដល់២០ធ្នូនោះ ។

​លោកម៉ិល កាដូអគ្គនាយករងកីឡានិងលោកហ៊ុន សាមុតអញ្ជើញមកទទួលស្វាគមន៍ការមកដល់នៃក្រុមកីឡា
ករ-កីឡាការិនីប៉េតង់ និងវាយកូនឃ្លីលើតុ ឆ្នាំ២០១៨ ចំណតអាកាសយានអន្តរជាតិភ្នំពេញ ។

​លោកព្រំ ប៊ុណ្ណយីដែលជានាយបេសកកម្មរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍នេះបានឲ្យដឹងថាកីឡាប៉េតង់
ដណ្តើមមេដាយមាស១គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿងក្នុងនោះវិញ្ញាម្នាក់ទល់ម្នាក់បរុស៖ កីឡាករ អៀត សុផាត ទទួលបានចំណាត់ថ្នាក់ លេខ ៣ មេដាយសំរឹទ្ធិ ១ គ្រឿង វិញ្ញាម្នាក់ទល់ម្នាក់នារី៖ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ១ គ្រឿង វិញ្ញាសាវាយកពិន្ទុ បុរស កីឡាករ ស៊ីន វង ទទួលបាន ចំណាត់ថ្នាក់លេខ ២ មេដាយប្រាក់ ១ គ្រឿង។

​ចំពោះ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ បុរស៖ កីឡាករ ស៊ីវ សុផានីត្រា អៀត សុផាត គុំ វាសនា និងឈុត សុផាត ទទួលបាន មេដាយ ប្រាក់ ១ គ្រឿង ញ្ញាសា ៣ នាក់ ទល់ ៣ នាក់ នារី៖ កីឡាការិនី ស៊្រាង សុរ៉ាឃីម ឃួន យ៉ារី ស៊ុន គុន្ធា និងវង ចន្ថា ទទួលបាន មេដាយប្រាក់ ១គ្រឿង និងវិញ្ញាសាចំរុះប្រុស ២ ស្រី ១ នាក់៖ កីឡាករ ស៊ីន វង- អៀត និងកីឡាការិនី ស្រ៊ាង សុរ៉ាឃី ទទួលបាន មេដាយមាស ១ គ្រឿង។

​ ដោយឡែកកីឡាវាយកូនឃ្លីលើតុដណ្តើមបានមេដាយប្រាក់១គ្រឿង លើវិញ្ញាសាវាយទោលបុរស៖ កីឡាករ សឹង តុលា ទទួលបាន មេដាយ ប្រាក់ ១ គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង