ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស សុខា:កីឡាចាស់ៗត្រូវតែផ្ដល់ឱកាស ឲ្យអ្នកស្រករក្រោយ

117


​ភ្នំពេញ:លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថាកីឡាករចាស់ៗត្រូវតែផ្ដល់
ឱកាសដល់អ្នកស្រករក្រោយ ។
លោកថ្លែងបែបនេះនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ ដល់កីឡាករ-កីឡាការិនី ចំនួន៥ប្រភេទកីឡាដែលដណ្ដើម បានមេដាយពីការប្រកួតជើងឯកទ្វីបអាស៊ី និងជើងឯកតំបន់អាស៊ាន ។លោកបន្តថា ជាកីឡាករជើងចាស់ដែលមាន
បទពិសោធន៍នោះត្រូវតែផ្តល់នូវបទពិសោធន៍ទាំងនោះ ដល់អ្នកស្រករក្រោយនៅពេលដែលខ្លួនមានវ័យច្រើនលេង
កីឡាមិនបានតទៅទៀត ។គឺមិនត្រូវយកចំណេះដឹងរបស់ខ្លួន ទៅទុកចោលក្នុងថតតុនោះឡើយ ។
ចំពោះអ្នកដែលដណ្ដើមបានមេដាយនោះ ត្រូវតែខិតខំបន្ថែមទៀតហើយ លុយប្រាក់រង្វាន់មេដាយនោះទោះបីមាន ការយឺតយ៉ាវបន្តិចក៏ពិតមែនតែលុយនោះមិនបាត់បង់នោះឡើយ ។លោកក៏បានសន្យាដែរថា ក្នុងថានៈជាអាណាព្យាបាល លើកីឡាលោកនឹងខិតខំធ្វើយ៉ាងណាឲ្យប្រាក់រង្វាន់ឆាប់ទទួលបានលឿន ។

សូមបញ្ជាក់ថាកីឡាទាំង៥ប្រភេទដែលបាន ទទួលប្រាក់រង្វាន់នោះ មានប៉េតង់ដែលដណ្ដើមបានមេដាយមាស៣គ្រឿង និង សំរិទ្ធ២គ្រឿងពីការប្រកួតជើងឯកអាស៊ី ។ កីឡាប្រណាំងទោចក្រយានដណ្ដើមបានមេដាយមាសមួយ
គ្រឿងពីការប្រកួតជើងឯកអាស៊ី ។

ការាតេ-ដូដណ្ដើមបានមេដាយប្រាក់១គ្រឿង សំរិទ្ធ៤គ្រឿងពីការប្រកួតជើងឯកអាស៊ាន ។កីឡាគុនដាវបាន
មេដាយសំរិទ្ធ២គ្រឿងពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១ ។សូហ្វតិន្នីសដណ្ដើមបានមេដាយមាស២គ្រឿង និង ប្រាក់១គ្រឿងពីការប្រកួតជើងឯកអាស៊ាននៅហ្វីលីពីន ។

អត្ថបទដែលជាប់ទាក់ទង