លោកម៉ប់ សារិន លើកឡើងថា៖បរិស្ថាននៅរាជធានីភ្នំពេញជា ចំណុចសំខាន់ដែលសុំអោយមឆនការជួយពីទីក្រុងគីតាក្យូស៊ូ
ភ្នំពេញ៖ ប្រធានសភាទីក្រុងគីតាគ្យូស៊ុ ប្រទេសជប៉ុនដឹកនាំដោយលោកអ៊ីនូអេ ស៊ូសា គុ និងប្រតិភូបានជួបសំណេះសំណាលជាមួយលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ធ្នូដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យុស៊ុសំរាប់គោលដៅខួប៥ឆ្នាំនៃការបង្កើតទំនាក់ទំនងទីក្រុងសម្ពន្ធ័មេត្រីភាពនាឆ្នាំ២០២១។
ជាមួយគ្នានេះក៏ដើម្បីអបអរសាទរខួប២០ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីក្រុងគីតាគ្យុស៊ុដែលបានជួយដល់រដ្ឋាករទឹកភ្នំពេញ។
លោកម៉ប់ សារិន បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញដែលតែងទទួលរងគ្រោះដោយទឹកជំនន់និងផលប៉ះពាល់ផ្នែកបរិស្ថានក្នុងពេល ដែលរាជធានីភ្នំពេញកំពុងមានការអភិវឌ្ឍន៏រីកចំរើនខ្លាំង។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលតែងបានជួយដល់រាជធានីភ្នំពេញរួមនឹងទីក្រុងគីតាគ្យុស៊ុផងដែរ ជាពិសេសការជួយលើ ការការពារទឹកជំនន់ដល់ជំហ៊ានទី៤ហើយមកដល់ពេលនេះ។
លោកអ៊ីនូអេ ស៊ូសានគុ បានថ្លែងថា ទីក្រុងគីតាគ្យុស៊ុ មានគិត្តិយសដែលបានចងសម្ពន្ធ័មេត្រី ជាមួយរាជធានីភ្នំពេញ ហើយរីករាយនឹងការចែករំលែកបទពិសោធន៏លើការកែ លំអរបរិស្ថាន និងទឹកស្អាតក្នុងទីក្រុងនានាដែលរាជធានីភ្នំពេញក៏ចង់ឲ្យទីក្រុងគី តាគ្យុស៊ុជួយលើការកែលំអរបរិស្ថាន និងធនធានមនុស្សផងដែរ និងស្វាគមន៏ចំ ពោះការរៀបចំខួប៥ឆ្នាំនៅឆ្នាំ២០២១ខាងមុខលើកកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២៕