ចៅសង្កាត់ច្បារអំពៅទី១ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ ការផ្ដល់សេវាសាធារណៈជូន ដល់ប្រជាជននៅច្រកចេញចូលតែមួយរបស់ខណ្ឌ
ភ្នំពេញៈនៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨នេះរដ្ឋបាលសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានសហការគ្នាជាមួយ ក្រុមការងាររដ្ឋបាលខណ្ឌដោយចុះ ធ្វើការផ្សព្វផ្សាយអោយបានស៊ីជម្រៅ យ៉ាងទូលំទូលាយទៅដល់បងប្អូន ប្រជាជននៅតាមខ្នងផ្ទះនិមួយៗ ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ក្នុងការចុះផ្សព្វផ្សាយផ្ដល់នូវ សេវាធារណៈរបស់ការិយាល័យច្រកចេញ ចូលតែមួយនៅថ្នាក់ខណ្ឌដែលមានបុគ្គលឹក មន្រ្តីនៃការិយាល័យច្រកចេញចូលតែមួយ នៅរងចាំបំពេញឯកសារឬការងារជូន ដល់បងប្អូនប្រជាជន ពេលមកទទួលសេវាធារណៈនៅការិយាល័យមួយនេះ។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានអោយដឹងថា ការិយាល័យច្រកចេញចូលតែមួយ សាលាខណ្ឌច្បារអំពៅនាសព្វថ្ងៃនេះ គឺជាកន្លែងផ្ដល់សរវាសាធារណៈជូន ដល់ប្រជាជននៅថ្នាក់ខណ្ឌជារៀងរាល់ថ្ងៃពេល ម៉ោងការងារលើកលែងតែថ្ងៃឈប់ សម្រាក់ពីការងារគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
លោកចៅសង្កាត់បន្តទៀតថាការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ខណ្ឌនេះបំរើសេវាសាធារណៈជូន ប្រជាជនតាមការណែនាំ ពីក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុផងដែរ។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានលើកឡើង ដោយសង្កត់ធ្ងន់ក្នុងការចូលរួម លើកកម្ពស់គុណភាព ប្រសិទ្ធិភាព តម្លាភាព និង គណៈនេយ្យភាពនៃការផ្ដល់សេវារដ្ឋបាលជូន ដល់បងប្អូនប្រជាជននៅថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្ដុំ ការផ្ដល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណះងាយ ស្រួលនិងឆ្លើយតបរហ័សទាន់ចិត្តទៅ និងតម្រូវការចាំបាច់បងប្អូនប្រជាជន។ដូចនេះរដ្ឋបាលសង្កាត់ច្បារអំពៅទី១នាថ្ងៃនេះ បានរៀបចំចុះផ្សព្វផ្សាយក្នុង ការផ្ដល់សេវាសាធារណៈជូនប្រជាជន នៅតាមខ្នងផ្ទះនិមួយៗដើម្បីអោយពួកគាត់ បានយល់ដឹងពីការផ្ដល់សេវាសាធារណៈ នៅការិយាល័យច្រកចេញចូលតែមួយ សម្រាប់ផ្ដល់សេវារដ្ឋបាលជូនបងប្អូនប្រជាជន នៅក្នុងក្របខណ្ឌសមត្ថកិច្ច នៅថ្នាក់ខណ្ឌ៕