ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់ទាត់ បំភ្លឺរឿង Brad Adams រិះគន់លោក Keisuke Honda

74


​ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺជុំវិញព័ត៌មានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិដែល ចោទប្រកាន់ថ្នាក់ដឹកនាំសហព័ន្ធ គឺលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតារាបាល់ទាត់អន្ដរជាតិ Keisuke Honda។
​សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ ការចោទប្រកាន់ដោយគ្មានភស្ដុតាង និងមានចរិតនយោបាយ ដែលមិនត្រឹមតែបន្ទុចបង្អាក់ការរួមចំណែកអភិវឌ្ឍន៍បាល់ទាត់របស់កីឡាលំដាប់ពិភពលោកនេះទេប៉ុន្ដែជា
ការបន្ទុចបង្អាក់ការអភិវឌ្ឍន៍វិស័យបាល់ទាត់ក្នុងតំបន់ ទ្វីបអាស៊ី និងអន្ដរជាតិដូច្នោះដែរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបំភ្លឺថា លោក សៅ សុខា គឺជាសមាជិកដ៏ល្អរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF) សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)និងសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA)មិនដូចការចោទប្រកាន់របស់មន្ដ្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិលោក Brad Adams ឡើយ ។
មិនតែប៉ុណ្ណោះ កម្ពុជាក៏បានខិតខំអភិវឌ្ឍន៍បាល់ទាត់ ដោយគោរពតាមនិយាមរបស់ FIFA និងរួមចំណែកជួយសង្គមបានយ៉ាងច្រើនផងដែរ ។ និយាយពីតារាបាល់ទាត់លោក Keisuke Honda ក្នុងការមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា គឺលោកស្ម័គ្រចិត្តដោយខ្លួនឯង ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា និងជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅរកកម្រិតតំបន់ និងទ្វីបអាស៊ី ។
សូមបញ្ជាក់ថាលោក Brad Adams បានលើកយកហេតុការណ៍ឆ្នាំ១៩៩៧ដែលកាលនោះមានគណៈ
បក្សនយោបាយមួយនាំទាហានខ្មែរក្រហមមកពេញទីក្រុងភ្នំពេញ ។លោក Brad Adamsចំជាចូលចិត្តគាស់
ខ្មោចមកហិតមែនវើយ ។

អត្ថបទដែលជាប់ទាក់ទង