ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិក​អគ្គិសនី​២​នាក់ ​ស្លាប់​នៅ​លើ​បង្គោល​ភ្លើង ​ពេល​ឡើង​ត​បណ្តាញ ​

152


​ព្រះ​សីហ​នុ​ ៖​ បុគ្គលិក​អគ្គិសនី​ ដែលបម្រើក្នុងវិស័យឯកជន​​ ឡើង​ត​បណ្តាញ​លើ​បង្គោល​ភ្លើង​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​២​នាក់​ កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៤០​នាទី​ នៅ​លើ​បង្គោល​ភ្លើង​ចំណុច​មុខ​សណ្ឋាគារ​ស៊ី​ហ៊ូ​ ស្ថិត​នៅ​ក្រុម​ទី​២​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​នេះបើតាមការផ្សាយរបស់វេបសាយអគ្គស្នងការនគរបាលជាតិ។

​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​មាន​ ១-​ឈ្មោះ​ អុល​ ថា​រិ​ន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​បុគ្គលិក​ត​បណ្តាញ​ភ្លើង​ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ឈូក​ ឃុំ​មេស​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ​ស្លាប់​លើ​បង្គោល​ភ្លើង​,​ ២-​ឈ្មោះ​ ធួ​ក​ សា​មិ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ បុ​គ្គិល​ត​បណ្តាញ​ភ្លើង​ មាន​ស្រុ​កំណើត​ ភូមិ​ស្មោង​ ឃុំ​ស្មោង​ ស្រុក​កំចាយមា​ ខេត្តព្រៃវែង​ ស្លាប់​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។​ សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​ បាន​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ឥន្ទ​ញ្ញាណ​ ​ហៅវត្ត​ក្រោម​​ ក្នុង​សង្កាត់​៣​ ក្រុងព្រះសីហនុ​ ៕

អត្ថបទដែលជាប់ទាក់ទង