ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ចុះដកហូត និងណែនាំអាជីវករ ក្នុងផ្សារទួលទំពូង លក់កាបូបយួរដៃខុសច្បាប់ យីហោម៉ាក LONGCHAMP

69

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០១៨​ កម្លាំងនគរបាលគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) របស់ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ ពីលោកព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្រ្កាប និងដកហូតកាបូបយួរដៃ ដែលរំលោភកម្មសិទ្ធិបញ្ញា យកម៉ាកយីហោកាបូប Longchamp ដ៏ល្បីល្បាញ យកមកលក់ដោយគ្មាន ការអនុញ្ញាតិ ពីក្រុនហ៊ុនម្ចាស់ម៉ាកដើម ដែលបានចុះបញ្ជី ក្នុងប្រទេសបារាំង និងក្នុងប្រទេសកម្ពុជា ដែលទង្វើនេះប្រព្រឹត្ត​ ដោយអាជីវករ នៅចំណុច ក្នុងនិងកៅផ្សារទួលទំពូង តាមផ្លូវ១៥៥ សង្កាត់ទួលលទំពូងទី១ ខណ្ឌចំការមន ។

លោកមេធាវី សួស ព័រ នៃការិយាល័យ ក្រុមមេធាវីហ្រ្គេនដ៏(Grand Law Group) ដែលមានទីតាំងលេខផ្ទះ ២២ ផ្លូវ ១០៧កែងផ្លូវ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញបានប្រាប់ អ្នកសារពត៌មាន អោយដឹងថា ក្រុមហ៊ុន SAS Jean Cassegrain ដែលជាម្ចាស់ម៉ាកLONGCHAMP តាមរយៈលោកមេធាវី ក្រុមហ៊ុនបានធ្វើការជូនដំណឹង ទៅដល់ម្ចាស់តូបទាំងអស់ ដើម្បីបញ្ឍប់សមកម្មភាព លក់របស់ក្លាយម៉ាក់ Longchamp ម្តងរួចមកហើយ មុននឹង ប្ដឹងពីករណីលក់ចែកចាយ ផលិតផលក្លែងក្លាយ ដោយអាជីវករ ក្នុងផ្សារទួលទំពូង មកគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ។

លោក ជ័យ រិទ្ធី អនុប្រធាននាយកដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ បានប្រាប់ថាដោយមាន ការអនុញ្ញាតិ ពីលោកព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ គុជ គឹមឡុង និងយោងតាម ពាក្យបណ្ដឹង របស់ក្រុមហ៊ុនSAS JEAN CASSEGRAIN ដែលជាម្ចាស់ម៉ាកយីហោ កាបូបយួរដៃម៉ាក LONGCHAMP គ.ប.ផ.ក. បានដកហូត កាបូបក្លែងក្លាយ ក្នុងផ្សារទួលទំពូង ពីតូបចំនួន៩តូប សរុបចំនួន ៦៤១ កាបូប និងក្រៅផ្សារផ្លូវ១៥៥ មានចំនួន១ តូបនិងដកហូត បានចំនួន២៣ កាបូប សរុបទាំងក្នុងនិងក្រៅ មានចំនួន៦៦៤កាបូប រួចនិងអញ្ជើញ​ម្ចាស់តូច សរុបចំនួន១០នាក់ ចូលខ្លួន​មកនាយលដ្ឋាន ដើម្បីធ្វើការសួរនាំ​ រួចនិងធ្វើកិច្ចសន្យាណែនាំ​អោយអាជីវករ​ យល់ដឹងហើយ​ និងអោយត្រលប់មកផ្ទះវិញ។

សូមបញ្ជាក់ការអនុវត្តខាងលើនេះ​ មិនបានបិទតូបអាជីវករណាមួយទេ គ្រាន់តែដកហូត កាបូបយួរដៃ ដែលក្រុមហ៊ុនប្ដឹងនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង