ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ជនជាតិអាល្លឺម៉ង់ដំបូងគេ ដែលមកប្រកួតនៅស្រុកខ្មែរ

103


​ភ្នំពេញ:អ្នកប្រដាល់ចេង គាក្លិបពន្លឺវិបុលត្រូវបានផ្គូរផ្គងឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃជាលើដំបូងនៅលើ
សង្វៀនហ្គេនស្ប៊ើករបស់ អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២២ធ្នូនេះ ។
​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់រូបនេះ មានឱកាសប្រកួតជាលក្ខណៈអន្តរជាតិ ។អ្នកប្រដាល់រូបនេះ
មីនសូវជាមានកលល្បិចអ្វីអស្ចារ្យនោះទេ ហើយថែមទាំងចូលចិត្តវាយបន្ថែម លើគូប្រកួតទៀតផង ។ចេង គាដែលជា
អតីតសិស្សរបស់ក្លិបសាលវ័ន្ដកីឡានោះ គេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។

​ចំពោះអ្នកប្រដាល់ថៃដែលជាគូប្រកួតរបស់ចេង គានោះឈ្មោះឃូម ផាត(Khum Phat)គេទើបតែឡើងមក ប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ គេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៧ដង ចាញ់១១ដង ។លោកថៃ អ៊ូ ដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួត នៅសង្វៀនអាស៊ីអាគ្នេយ៍បាននិយាយថា លោកមិនធ្លាប់ឃើញអ្នកប្រដាល់រូបនេះ វ៉ៃឡើយតែគ្រូរបស់គេអះអាងថាគេវ៉ៃគ្រាន់បើដែរ ។

​ការប្រកួតនេះប្រសិនបើចេង គាបានទទួលជ័យជំនះនោះគេនឹងមានឱកាសបន្ថែមទៀត ដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេស តែបើចាញ់ឱកាសទំនងជាមិនមានច្រើនឡើយ ។ ​អ្នកប្រដាល់ខាំ ផាន់នីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ជនជាតិអាល្លឺម៉ង់ដែល មានឈ្មោះថាអេហាន ហ្គុងហ្គ័រ(Erhan Gongor)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
អាចនិយាយបានថានេះ ជាលើកដំបូងហើយដែលមាន អ្នកប្រដាល់ជនជាតិអាល្លឺម៉ង់ មកប្រកួតនៅស្រុកខ្មែរ ។
អ្នកប្រដាល់រូបនេះហ្វឹកហាត់នៅក្នុងប្រទេសថៃ ហើយជាអ្នកប្រដាល់ថ្មីដែរទេ ។គេមានប្រវត្តិប្រកួតចំនួន៣៣ដង ឈ្នះ២២ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។

​ចំពោះខាំ ផាន់នីមួយរយៈនេះការប្រកួតរបស់គេតែងតែ បានទទួលជ័យជំនះជារៀងរហូត ។ទោះបីការវ៉ៃចេញ
របស់គេមិនសូវច្បាស់ក៏ពិតមែនតែគេអាច ប្រើកែង ជង្គង់ និង កណ្ដាប់ដៃបាន ។គេមានប្រវត្តិប្រកួតចំនួន៤៦ដង ឈ្នះ៤០ដង ចាញ់៦ដង ។
​ខាំ ផាន់នីអាចយកឈ្នះអ្នកប្រដាល់អាល្លឺម៉ង់អេហាន ហ្គុងហ្គ័រដែលល្បីថា មានកណ្ដាប់ដៃធ្ងន់រូបនេះបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង