ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹកកីឡាបាល់បោះកម្រិតមូលដ្ឋាន៣៥រូប បានទទួលវិញ្ញបនប័ត្រ

111


​ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់បោះ​កម្រិតមូលដ្ឋានដែល​ បានចាប់ផ្ដើមពីថ្ងៃទី១៨មកនោះ បានបញ្ចប់
ហើយនៅល្ងាចថ្ងៃទី២១ធ្នូ ។
​លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង ជាសមាជិកប្រតិបត្តិរបស់ សហព័ន្ធកីឡាបាល់
បោះកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គ និង ប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាម ។​វគ្គនេះបើកឡើងក្រោមការទ្រទ្រង់ ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។គ្រូឧទ្ទេសក្នុងវគ្គនេះគឺលោកអូស្ទីន(Austin)ដែលជានាយកបច្ចេកទេស របស់សហព័ន្ធកីឡាបាល់កម្ពុជា ។

​បើតាមការឲ្យដឹងពីលោកកៅ កាន់ណាលីដែលជាអគ្គលេខាធិការរបស់ព័ន្ធនោះ វគ្គនេះមានសិក្ខាកាមចំនួន៣៥រូបមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ខេត្តស្វាយរៀង ឧត្តរមានជ័យ កណ្ដាល កំពង់ធំ កំពង់ឆ្នាំង ព្រមទាំងមកពីសាលារៀន និង សហគមន៍បាល់បោះរបស់ខេត្តព្រៃវែង ។ វគ្គនេះសិក្សាលម្អិតពីទ្រឹស្ដី ពីតួនាទីគ្រូបង្វឹក ការបង្កើតក្រុមបាល់បោះ ការត្រៀមខ្លួនប្រកួត តួនាទីគ្រូមុនពេលប្រកួតនិងក្រោយពេលប្រកួត ។ជាមួយគ្នានេះក៏មានការអនុវត្តលើទីលានទៀតផង ។

​បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដបញ្ចប់វគ្គនោះគេ សង្កេតឃើញថាមានសិក្ខាកាមចំនួន៣០ភាគរយបានទទួលនូវនិទ្ទេសល្អ ៤០ភាគរយបានទទួលនិទ្ទេស ល្អបង្គួរ និង៣០ភាគរយបានទទួលនិទ្ទេសមធ្យម ។

អត្ថបទដែលជាប់ទាក់ទង