មណ្ឌលប្រល័យពូជសាសន៍ជើងឯក រកចំណូលបាន ពីលក់សំបុត្រ យកមកជួយសង្គម
មជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក បានយកថវិកាពីការលក់សំបុត្រ ជូនភ្ញៀវបរទេសចូលទស្សនា មកជួយសង្គម ដូចជាការផ្តល់អាហារូបករណ៏ជូនសិស្សក្រីក្រ ជួយចាស់ជរា ក្មេងកំព្រា គ្មានទីពឹង តាមរយៈឧបត្ថម្ភជាអង្គរ ជាប្រាក់និងចូលរួមអភិវឌ្ឍន៏មូលដ្ឋានជាមួយអាជ្ញាធរ។
លោក ស្រី រស់ សុភារ៉ាវី នាយិការ គ្រប់គ្រងមជ្ឈមណ្ឌលប្រល័យេបូជសាសន៏ជើងឯក បានឲ្យដឹងថា សព្វថ្ងៃ មជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក រកចំណូលបាន ដោយសារពីការលក់សំបុត្រ ជូនភ្ញៀវទេសចរបរទេសចូលទស្សនា ហើយថវិកាទាំងអស់នោះ យកមកសម្រាប់គ្រប់គ្រង បុគ្គ លិកនិងសម្រាប់អភិរក្សក្នុងមជ្ឈមណ្ឌលបន្ត។លោកស្រីបន្តថា ក្រៅទំនក់បំរ៉ុងក្នុងមណ្ឌលរួច មជ្ឈមណ្ឌលបានបរិច្ឆាកជួយសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍប្រ ទេស ការអភិវឌ្ឍធនធានមនុស្ស និងជាវប្បធម៌ចែករំលែកជួយអ្នកខ្សត់ខ្សោយបន្ត។លោក ស្រីបាន បន្ត ថា ចាប់ពីឆ្នាំ២០០៦ រហូតមកដល់សព្វថ្ងៃ មជ្ឈមណ្ឌល បានជួយអាហារូបករណ៏ដល់សិស្សក្រីក្រ និងសិស្សពូកែ បានរៀននៅមហាវិទ្យាល័យ មានចំនួន ៦៥០នាក់ ជួយក្មេងកំព្រានៅមណ្ឌលត្នោតជ្រុំ តាំងពីឆ្នាំ២០១០ រហូតបច្ចុប្បន្ន និងជួយចិញ្ចឹមចាស់ជរាគ្មានទីពឹង រហូរដល់មរណៈភាព មានចំនួន៣៦នាក់ និងបានផ្តល់ថវិកា ជូនកាកបាទក្រហមបន្ថែមទៀត។
លោក ស្រីបន្តថា ការជួយសង្គម នេះគឺជាវប្បធម៌ នៃការចែករំលែក ដោយខាងមជ្ឈមណ្ឌលបានពីការលក់សំបុត្រឲ្យភ្ញៀវចូលទស្សនា យើងអភិវឌ្ឍន៏នៅក្នុងមជ្ឈមណ្ឌលផង និងអភិរក្សក្នុងមជ្ឈមណ្ឌលផង នេះគឺជាបរិច្ចាម តាមបែប មនុស្សធម៌តែម្តង ព្រោះថវិកាបានមកពីភ្ញៀវបរទេសសុទ្ធសាត យកមកចែករំលែកឲ្យប្រជាជនយើង។
លោក ស្រីនាយិការ បានបន្តឲ្យដឹងទៀតថា តាមរយៈចំណូលបានមកពីការលក់សំបុត្រ ជូនបរទេសចូលទស្សនានេះ មជ្ឈមណ្ឌល បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានអភិរក្សឆ្អឹងរលាដ៏ ទាំង៨៩៦៥របស់ជនរងគ្រោះ ដោយធ្វើការលាងសំអាត និងការពាររណ្តៅសពទាំង៨៦រណ្តៅ ដោយរៀបចំឲ្យមានលក្ខណៈល្អស្អាត ងាយស្រួលភ្ញៀវទេសចរបរទេសចូលទស្សនា ព្រោះ នៅក្នុងមួយថ្ងៃមានភ្ញៀវបរទេសចូលទស្សនាចាប់ពី៣០០ ទៅ៣៥០នាក់។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលប្រល័យពូជសាសន៏ទទួលបានភ្ញៀវជាតិចូលទស្សនាសរុបមានចំនួន ៥១១៤៥នាក់ និងភ្ញៀវទេសចររអន្តរជាតិ សរុបមានចំនួន ១៩៥៧៣៣នាក់៕ 22 12 18 អត្ថបទ អ៊ួង សាវុធ