ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ បាញ់សម្លាប់ខ្លួនឯងរបួសធ្ងន់

173

ភ្នំពេញ៖ មានករណីស្ត្រីម្នាក់ បានបាញ់សម្លាប់ខ្លួនឯង តែមិនស្លាប់ បណ្តាលឲ្យរបួសធ្ងន់ នៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២៣៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅម៉ោងជាង៥រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរូបនោះ បានបាញ់ត្រូវពោះខ្លួនឯង មួយគ្រាប់ បណ្តាលឲ្យរបួសធ្ងន់។ ការបាញ់ខ្លួនឯងនេះ មិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ ហើយត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយ ហើយក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទដែលជាប់ទាក់ទង