ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែធ្នូ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

105

(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០១៨ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង០៨ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាចបេីកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលេី​ នៅទូទាំងប្រទេសនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ​បានបញ្ជាក់ថា ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹង មកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០៕

អត្ថបទដែលជាប់ទាក់ទង