ស្លាប់៤៣នាក់ និង៦០០នាក់របួស ដោយសាររលកស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូណេស៊ី
(ហ្សាការតា)៖ យ៉ាងហោចណាស់៤៣នាក់ បានបាត់បង់ជីវិត និង៦០០នាក់របួស ដិយ រលកយក្សស៊ូណាមិ បានវាយលុកតាមតំបន់ឆ្នេរនៃច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨។
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ក្រៅពីមានមនុស្សស្លាប់និងរបួស ក៏មាន អគារជាច្រើនខ្នង ងការខូចខាត ក្រោយការវាយប្រហារពីរលកយក្សកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា មូលហេតុមួយដែលអាចបង្កឲ្យមានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើង៕