ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយខ្លះគ្មានជំនាញច្បាស់លាស់ មកចាប់ឡានមានពន្ធ តើឡានអត់ពន្ធ​ ចូលមកស្រុកខ្មែរតាមណា?

178

បើតាមផេកហ្វេសប៊ុក Meas saborn បានលើកឡើងថា តាមពិតឡាននេះមានពន្ធត្រឹមត្រូវ តែពួកគយខ្លះគ្មានជំនាញច្បាស់លាស់មកចាប់ឡានគេមានពន្ធ តែឡានអត់ពន្ធម៉ាគរកោគបែរជាចាប់មិនបាន​ ។ បេីចាប់បាននិយាយពីផ្សាយព័ត៌មានស្ទេីរគ្រប់ស្ថានីយ៍ទូរទស្សន៍ តែបេីចាប់ខុសស្ងាត់ដូចចោរលួចសេះ​ ។ រីឯម្ចាស់ឡានប្រឈមមុខខ្មាសមហាជនចាត់ទុកជារឿងសាមញ្ញមួយទៅវិញ​។
ខ្ញុំ​គ្រាន់​តែចង់សួរថា​ តើឡានអត់ពន្ធ​ និងឡានចង្កូតស្តាំដែលកំពុងចរាចរលើផ្លូវថ្នល់សព្វថ្ងៃនេះ​ វាហោះចូលតាមច្រកណា បើគយមិនអោយចូល តើវាចូលតាមណារួច? អោយចូលយកលុយគេម្តង ចុងក្រោយតាមចាប់យកលុយគេម្តងទៀត​ ។
តាមច្រកខ្លះគយអោយធូរលុង​ ចំណែកគយខាងក្នុងឡេមឡឺមៗ​ តែដល់ពលរដ្ឋជេរមិនទៅជេរអស់លោកគយនោះទេ​ ពួកគាត់ច្បាស់ណាស់ប្រាកដជាជេរប្រមុខដឹកនាំប្រទេសហេីយ​ ។
បេីជ្រុលតែអនុវត្តន៍ច្បាប់អោយតឹងរឹង​ សុំកុំធ្វេីតែគយខាងក្នុង​ គយតាមច្រកគួរតែរឹងមាំដែរ​ ទេីបវាប្រសេីរ​ ។

សូមបញ្ជាក់ថា សាខាគយ​ និងរដ្ឋាកររាជធានី ភ្នំពេញ​ នៅថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើប Lexus 570 ឆ្នាំ២០១៦ គ្មានពន្ធចំនួនមួយគ្រឿង នៅស្តុបទេពផន ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដោយមានកិច្ចសហការពីកងរាជអាវុធហត្ថ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការ ការងារនៅក្នុងរាជធានីភ្នំពេញ កាន់តែខ្លាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង